• 2021-06-01 04:24:55
  • បាល់ទាត់

ទោះ​ដឹក​នាំ​មិន​ទាន់​ជោគជ័យ តែ​ De Jong ចង់​ឲ្យ Koeman បន្ត​នៅ Barcelona

  • 2021-06-01 04:24:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Frenkie De Jong សង្ឃឹម​ថា អ្នក​ចាត់​ការ Ronald Koeman នឹង​បន្ត​នៅ​ជាមួយ Barcelona បន្ត​ទៀត ត្បិត​រដូវ​កាល​ដំបូង​មិន​សូវ​ជោគជ័យ​ក្ដី។

មាន​សញ្ជាតិ​ហុល្លង់​ដូច​គ្នា De Jong ជា​កីឡាករ​សំណព្វ​ចិត្ត​ម្នាក់​របស់​លោក Koeman និង​ត្រូវ​​បាន​ដាក់​ឲ្យ​លេង​ចា​ច្រើន​ប្រកួត​ក្នុង​រដូវ​កាល​នេះ។ កីឡាករ​វ័យ​២៤​ឆ្នាំ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ ក្រោម​ការ​ដឹក​នាំ​របស់​លោក Koeman នៅ​កីឡដ្ឋាន Camp Nou និង​ចង់​ឲ្យ​អ្នក​ចាត់​ការ​រូប​នេះ​បន្ត​នៅ Barca។

“ខ្ញុំ​សង្ឃឹម​ថា Koeman បន្ត​នៅ​ទី​នេះ។ ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គាត់ ប៉ុន្តែ​ខ្ញុំ​​គ្មាន​ឥទ្ធិពល​លើ​អនាគត​របស់​គាត់​ឡើយ។ ខ្ញុំ​​បាន​ត្រឹម​តេ​រង​ចាំ​និង​មើល​ប៉ុណ្ណោះ"។ សម្ដី De Jong។ ក្រៅ​ពី Koeman អតីត​កីឡាករ​របស់ Ajax រូប​នេះ​ក៏​ចង់​ឃើញ Lionel Messi បន្ត​នៅ Barcelona ដូច​គ្នា៕ ​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់