• 2021-05-31 03:27:55
  • បាល់ទាត់

Kante ក្លាយ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​៦​នាក់​ឈ្នះ UCL, Premier League និង World Cup

  • 2021-05-31 03:27:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

N’Golo Kante ខ្សែ​បម្រើ​របស់ Chelsea បាន​ក្លាយ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​៦​នាក់​ដែល​ធ្លាប់​ឈ្នះពាន Champions League, Premier League និង World Cup។

កីឡាករ​សញ្ជាតិ​បារាំង​​បង្ហាញ​ទម្រង់​​យ៉ាង​អស្ចារ្យ​ក្នុង​ការ​ប្រកួត​ជួយ Chelsea យក​ឈ្នះ ១-០ លើ Manchester City កាល​ពី​ចុង​សប្ដាហ៍។ គិត​មក​ទល់​ពេល​​ពេល​នេះ​​មាន​តែ​កីឡាករ​៦​នាក់​ប៉ុណ្ណោះ​​ដែល​ធ្លាប់​ឈ្នះ​ពាន​លីគ​កំពូល​របស់​អង់គ្លេស PL, UCL និង World Cup នៅ​ក្នុង​អាជីព។

អ្នក​ទាំង​៦​​នាក់​នោះ​រួម​មាន Fabien Barthez, Thierry Henry, Juliano Belletti, Gerard Pique, Pedro និង Kante។ Kante ត្រូវ​បាន​បោះឆ្នោត​ជា​កីឡាករ​​លេង​ល្អ​បំផុត​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UCL រវាង​ Chelsea និង Man City។

Kante វ័យ​៣០​ឆ្នាំ​ចាប់​តាំង​​ផ្លាស់​មក​លេង​នៅ​អង់គ្លេស​ធ្វើ​ឲ្យ​ជីវីត​របស់​គេ​ប្រែប្រួល​ខ្លាំង​មែនទែន។ គេ​បាន​ឈ្នះ​ពាន Premier League ២ដង, FA Cup ៣​ដង, Europa League ម្ដង​ UCL ម្ដង និង World Cup ជាមួយ​ជម្រើស​ជាតិ​បារាំង៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី