• 2021-05-27 04:15:46
  • បាល់ទាត់

ជ័យ​ជម្នះ​ទៅ​លើសូលទីឡូអង្គរ៣-០​ម្សិលមិញ​ធ្វើ​ឲ្យ​ ឱ ភារុណ​ ជឿ​ថា​បឹង​កេត​នៅ​តែអាច​​ឈ្នះ​ពាន​

  • 2021-05-27 04:15:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​រ​ក​បាន​៣​ពិន្ទុ​ជា​លើក​ដំបូង​​​​​ខ្សែ​ប្រយុទ្ធ​​បឹង​កេតឱ ភារុណ​ យល់​ថាបឹងកេត​​នៅ​តែ​មាន​ឱកាស​លើក​ពាន​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០២១​។

កាល​ពី​ម្សិល​មិញ​នេះ បឹង​កេត​ យក​ឈ្នះ​ទៅ​លើ​ សូលទីឡូ​អង្គរ៣-០ សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​៣របស់​ពួកគេ​​ ក្រោយ​បរាជ័យ​ពីរ​ប្រកួត​បើក​ឆាក​នៃ​លីគ​កំពូល​កម្ពុជា។ ក្រោយ​​លេង​បាន​ស៊ី​ចង្វាក់​គ្នា​គ្រាន់​បើ​កាល​ពី​ម្សិលមិញ​ ខ្សែ​ប្រយុទ្ធ​របស់​បឹង​កេត​មក​ពី​ក្រុង​ប៉ោយប៉ែត​ខាង​លើ​យល់​ថា ចំណុច​ដែល​ធ្វើ​ឲ្យ​ក្រុម​ខ្លួន​លេង​មិន​​សូវ​បាន​ល្អ​កន្លង​មក​ ដោយសារ​ការ​លេង​ជា​ក្រុម​​មិន​ទាន់​ស៊ីចង្វាក់​គ្នា​ល្អ។

ភារុណ ​​បាន​បញ្ជាក់​ថា យ៉ាង​ណា​ក្រុម​ការងារ​របស់​ក្លឹប​ទាំង​អស់​ទាំងរួម​ទាំង​​កីឡាករ ​កំពុង​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​ទម្រង់​លេង​របស់​បឹង​កេត​វិល​មក​រក​ភាព​ល្អ​ប្រសើរ​ដូច​រដូវ​កាល​មុន​ ដើម្បី​ឲ្យ​ការ​ប្រកួត​លីគ​មាន​ភាព​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង ហើយ​គ្រប់​កីឡាករ​បឹង​កេត​ក៏​ដូច​គ្នា​គឺ​​​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​ជួយ​ក្លឹប​ឲ្យ​បាន​ប្រជែង​ពាន​។

​បី​ប្រកួត​ចាប់​ផ្ដើម​របស់​បឹង​កេត​ឈ្នះ​ម្សិលមិញ និង​ចាញ់​ពីរ​ប្រកួត​ធ្វើ​ឲ្យ​ពួក​គេ​ស្ថិត​នៅ​លេខ​៩ ក្នុង​តារាង​លីគ​កំពូល​​ ស្រប​ពេល​លេខ​១​គឺ​​ Angkor Tiger មាន​១៣ ពិន្ទុ​​ឆ្លង​កាត់​៥​ប្រកួត​ឈ្នះ៤ ស្មើ១៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់