• 2021-05-27 03:57:22
  • បាល់ទាត់

វិភាគ៖ Solskjaer គិត​ខុស ប្រសិន​បើ​ប្ដូរ Henderson ជំនួស De Gea អាចនឹង​មិន​ទឹក​ភ្នែក​នោះ​ទេ

  • 2021-05-27 03:57:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​វិភាគ​មួយ​របស់​វិបសាយ Dailymail សរសេរ​ថា កំណត់ត្រា​​សង្គ្រោះ​បាល់​ប៉េណាល់ទី​​របស់​អ្នក​ចាំទី​ដៃ​ទី​ពីរ Dean Henderson ល្អ​ជាង David De Gea ប្រសិន​លោក Ole Gunnar Solskjaer ប្ដូរ​គេ​ចូល​ប្រហែល​ល្អ។

Villarreal បាន​យក​ឈ្នះ Manchester United ដោយ​បាល់​ប៉េណាល់ទី​១១-១០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Europa Leagueខណៈ Henderson អង្គុយ​កៅអី​បម្រុង​មើល De Gea ចាប់​បាល់។ Dailymail លើក​ឡើង​ថា Ole គួរ​តែ​មើល​គំរូ​លោក Louis van Gaal ដែល​​ដាក់ Tim Krul ជំនួស Jasper Cillesen កាល​ World Cup ២០១៤​ ទល់​នឹង​​កូស្ដារីកា។ ហើយ​ការ​ប្ដូរ​នោះ​ពិត​ជា​បាន​ផល​មែន។

មើល​តាម​កំណត់ត្រា​ប៉េណាល់ទី​​គិត​គ្រប់​កម្មវិធី​ពី​រដូវ​កាល​២០១៧-១៨ De Gea ឈរ​ចាប់​ប៉េណាល់ទី​១៦​ដង ចូល​ទាំង​១៦​ដង។ សម្រាប់ Henderson​ វិញ​​ចេញ​ចាប់​១៥​ដង របូត​គ្រាប់​តែ​៨​ដង​ប៉ុណ្ណោះ។

ពិត​ជា​ភ្ញាក់ផ្អើល​សម្រាប់​ការ​ទាត់​ប៉េណាល់ទី​កាល​ពី​យប់​មិញ ត្រូវ​ទាត់​ដល់​ទៅ​២១​ជើង​ទើប​រក​ឃើញ​ជើងឯក​។ David De Gea បាន​ទាត់​មិន​ចូល​គ្រាប់​ចុងក្រោយ​ធ្វើ​ឲ្យ Villarreal លើក​ពាន Europa League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ដ​ក្លឹប៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី