• 2021-05-27 03:06:59
  • បាល់ទាត់

ផ្លូវការ Conte បញ្ចប់​កុងត្រា​ជាមួយ Inter ហើយ សង្ស័យ​ទៅ​កាន់ Real ឬ Spurs

  • 2021-05-27 03:06:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Antonio Conte បាន​សម្រេច​ចិត្ត​បញ្ចប់​តួនាទី​ជា​អ្នក​ចាត់​ការ​នៅ Inter Milan ហើយ ៣សប្ដាហ៍​បន្ទាប់​ពី​ជួយ​ក្រុម​នេះ​ឈ្នះ​ពាន​ Serie A ជា​លើក​ដំបូង​ក្នុង​រយៈពេល​១១​ឆ្នាំ។

អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​វ័យ​៥១​ឆ្នាំ​បាន​ចំណាយ​ពេល​២​ឆ្នាំ​ដឹក​នាំ​ Inter ហើយ​នៅ​សល់​កុងត្រា​មួយ​ឆ្នាំ​ទៀត​ជាមួយ​ក្លឹប។ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​​​បញ្ចប់​កុងត្រា​មុន​កំណត់​ត្រូវ​បាន​ព្រៀមព្រៀង​​ជា​ផ្លូវការ​​រវាង​ Conte និង Inter។

Conte ថ្មី​ៗ​នេះ​ត្រូវ​​លេច​ឮ​​អាច​នឹង​ទៅ​ដឹក​នាំ Real Madrid ក្រោយ Zinedine Zidane ទំនង​នឹង​ចេញ​ពី​ក្លឹប​នៅ​រដូវ​ក្ដៅ​នេះ ហើយ Spurs តំណែង​អ្នក​ចាត់​ការ​ក៏​ទំនេរ​ផង​ដែរ។ ត្បិត​តែ​ឈ្នះ​ពាន​មែន Inter បច្ចុប្បន្ន​កំពុង​ជួប​បញ្ហា​​ហិរញ្ញវត្ថុ ដែល​រំពឹង​នឹង​អាច​កាត់​​ប្រាក់​ខែ​បុគ្គលិក​ និង​លក់​កីឡាករ​ខ្លះ​​នៅ​រដូវ​ក្ដៅ​នេះ។

អតីត​​​អ្នក​ចាត់​ការ​របស់ Juventus លោក Massimiliano Allegri និង​គ្រូ​របស់ Lazio បច្ចុប្បន្ន​លោក Simone Inzaghi ត្រូវ​បាន​សារព័ត៌មាន​អ៊ីតាលី​​យល់​ឃើញ​ថា​ អាច​នឹង​មក​ស្នង​តំណែង​របស់​លោក Conte នៅ​ក្លឹប Inter Milan៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់