
- 2021-05-26 07:26:50
- បាល់ទាត់
Emery៖ United ជាក្រុមគួរឲ្យខ្លាច តែ Villarreal មិនព្រឺរោមជាមួយទេ
- 2021-05-26 07:26:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Emery៖ United ជាក្រុមគួរឲ្យខ្លាច តែ Villarreal មិនព្រឺរោមជាមួយទេ
ចន្លោះមិនឃើញ
លោក Unai Emery កំពុងក្ដោមឱកាសចារឈ្មោះរបស់ខ្លួនក្នុងពានរង្វាន់ Europa League ជាថ្មីម្ដងទៀតនៅរាត្រីនេះ ពេលដែល Villarreal ត្រូវប៉ះជាមួយ Manchester United វគ្គផ្ដាច់ព្រ័ត្រ។
ជ័យជម្នះក្នុងទីក្រុង Gdansk ប្រទេសប៉ូឡូញ គ្រប់គ្នាអាចនឹងឃើញលោក Emery លើកពាន Europa ជាលើកទីបួន វ៉ាកំណត់ត្រាលោក Giovanni Trapattoni ជាគ្រូជោគជ័យបំផុតក្នុងពានរង្វាន់នេះ។
មុនជំនួបនេះមកដល់លោក Emery ក៏បានឆ្លើយឆ្លងសំនួរខ្លះៗជាមួយអ្នកកាសែតដោយហ៊ាននិយាយថា Villarreal មិនខ្លាច United ឡើយ។ "ប្រសិនបើអ្នកលេងទល់នឹង Manchester United ហើយពួកយើងចេញទៅលើទីលានដោយភាពភ័យខ្លាច វាច្បាស់ណាស់ពួកយើងនឹងមានឱកាសតិចតួចប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំជឿជាក់ថា Villarreal នឹងមិនមានការភ័យខ្លាចឡើយ"៕