
- 2021-05-26 07:02:15
- បាល់ទាត់
Solskjaer ជឿជាក់នឹងឈ្នះពានយប់នេះ ហើយ Man Utd គឺជាក្លឹបល្អជាងគេក្នុងលោក
- 2021-05-26 07:02:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Solskjaer ជឿជាក់នឹងឈ្នះពានយប់នេះ ហើយ Man Utd គឺជាក្លឹបល្អជាងគេក្នុងលោក
ចន្លោះមិនឃើញ
លោក Ole Gunnar Solskjaer បាននិយាយថា ការឈ្នះរបស់ Manchester United លើ Villarreal នៅវគ្គផ្ដាច់ព្រ័ត្រ Europa League យប់នេះគឺជាការបោះជំហានទៅមុខសម្រាប់អនាគតដ៏ធំមួយ។
United នឹងត្រូវតទល់ជាមួយ Villarreal នៅរាត្រីនេះម៉ោង២:០០នាទីរំលងអាធ្រាត្រ។ Solskjaer ធ្លាប់ឈ្នះពាន Chamopions League ជាមួយ United ពេលជាកីឡាករ ប៉ុន្តែលោកមិនទាន់ឈ្នះពានមួយនៅឡើយទេចាប់តាំងពីចូលដឹកនាំក្រុមនេះនៅរដូវកាល២០១៨-១៩។
មុនជំនួបផ្ដាច់ព្រ័ត្រ Europa មកដល់ Solskjaer បាននិយាយថា ក្រុមមួយនេះបានរៀបចំឡើងវិញនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ហើយសង្ឃឹមខ្ពស់ថានេះគឺជាការចាប់ផ្ដើមគ្រប់យ៉ាងទៅមុខទៀត។ បិសាចក្រហមខកខានឈ្នះពានអស់រយៈពេល៤ឆ្នាំមកហើយ ប៉ុន្តែ Solskjaer បាននិយាយថា លោកមានទំនុកចិត្តឈ្នះ Villareal ដែលបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៧នៅ La Liga រដូវកាលនេះ។
“នេះគឺជាក្លឹប (United) ល្អជាងគេក្នុងលោក។ ប្រសិនបើពួកគេមិនមែនជាកីឡាករលំដាប់ទេ ពួកគេមិនមែនអាចមកទីនេះបានទេ។ វាគឺជាយប់ដ៏ពិសេសសម្រាប់ពួកយើង។ វាប្រហែលជាជំហានទៅមុខសម្រាប់អនាគតដ៏ធំមួយ" សម្ដីSolskjaer៕