• 2021-05-25 04:53:21
  • បាល់ទាត់

អត់​ជាប់​ជម្រើសជាតិទៅបារ៉ែន ស៊ូ យ៉ាទី ទម្លាយ​ពាក្យពេជន៍ក្នុង​ចិត្ត​បែប​នេះ

  • 2021-05-25 04:53:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំនេះអ្នកចាំទីចាស់វស្សា ស៊ូ យ៉ាទី គ្មាន​ឈ្មោះក្នុងបញ្ជីជម្រើសជាតិ ២៤នាក់របស់​កម្ពុជា ទៅប្រកួតជម្រុះជុំទី២ក្នុងពូល C នៅទឹកដីកណ្ដាលបារ៉ែនទេ។ ទោះមិនជាប់អ្នកចាំទីណាហ្គាវើលដ៍រូបនេះ ព្រម​ទទួលយកការសម្រេចរបស់គ្រូបង្គោល និងគ្មានការ​អាក់អន់ចិត្តឡើយ ផ្ទុយទៅវិញគេជូនពរឱ្យ​ក្រុមគោព្រៃកម្ពុជា ធ្វើដំណើរប្រកដោយសុវត្ថិភាព និងនាំជោគជ័យមកកាន់កម្ពុជាវិញ។

អតីតសមាជិកភ្នពេញក្រោន និងបឹងកេតបង្ហើបថា ៖«សម្រាប់ខ្ញុំមិនអីទេ ព្រោះយើងជាប់មករហូតហើយ តាំងពី២០០៩មក ទាំងលើកនេះក៏វាមិនអីដែរ គ្រាន់តែយើងសោកស្ដាយដែរ តែធ្វើម៉េចការសម្រេចចិត្តរបស់គ្រូធំ អ៊ីចឹងយើងនៅតែបន្តប្រឹងហ្វឹកហាត់ប្រឹងប្រែងខ្លួនឯង…យើងនៅមានឱកាសក្រោយៗទៀត ណាមួយដោយសារយើងទើបជាពីរបួសផងឥឡូវហ្នឹង…ហើយជូនពរពួកគាត់ក្រុមជម្រើសជាតិទៅបារ៉ែនសំណាងល្អ ហើយនិងជោគជ័យត្រឡប់មកវិញ»។

បើតាមការឱ្យដឹងពីយ៉ាទី រូបគេអាក់ខានជាប់ជម្រើសជាតិ៣ដងហើយ ពោលគឺពានរង្វាន់​ Suzuki Cup អំឡុង ២០១៨-២០១៩ ដោយសារបាក់ដៃ និងបានប្ដូរដាក់ ជា វ៉ាន់សាក់ អាក់ខានជាប់វគ្គជម្រុះ Play off World Cup ឆ្នាំ ២០២២ បន្ទាប់មកជាប់វិញ និងលើកនេះម្ដងទៀត។

កាល​បរិច្ចេទ​ប្រកួ​ត​របស់​ជម្រើស​ជាតិ​កម្ពុជា

បារ៉ែន v កម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១

អ៊ីរ៉ាក់ v កម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១

កម្ពុជា v អុីរ៉ង់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី