• 2021-05-24 04:27:18
  • បាល់ទាត់

Suarez អរគុណ​ AT Madrid ដែល​ទទួល​យក​ខ្លួន ខុស​ពី Barca ដែល​មិន​ឲ្យ​តម្លៃ

  • 2021-05-24 04:27:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luis Suarez បាន​បញ្ជាក់​ច្បាស់​ថា គេ​នឹង​បន្ត​នៅ Atletico Madrid នៅ​រដូវ​កាល​ក្រោយ​ទៀត ក្រោយ​ជួយ​ក្រុម​លើក​ពាន La Liga កាល​ពី​ចុង​សប្ដាហ៍។

ខ្សែ​ប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ​បាន​ចុះ​កុងត្រា​រយៈពេល​២​ឆ្នាំ​ ពេល​ដែល​គេ​ចូលរួម​ជាមួយ Atletico ផ្លាស់​ពី​ក្លឹប Barcelona កាល​ពី​រដូវ​ក្ដៅ​មុន។ នៅ​រដូវ​កាល​ដំបូង​ជាមួយ​ក្លឹប​ថ្មី​ គេ​បាន​សាង​ស្នាដៃ​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ពាន​លីគ និង​រួម​ចំណែក​រក​បាន​២១​គ្រាប់​ក្នុង​រដូវ​កាល​នេះ។

សួរនាំ​ពី​រឿង​អនាគត Suarez បញ្ជាក់​ច្បាស់​ៗ​ថា ៖”ប្រាកដ​ណាស់​ ខ្ញុំ​នឹង​បន្ត​នៅ​ជាមួយ​ក្លឹប។ Atletico បាន​ស្វាគមន៍​ខ្ញុំ​ តាំង​ពី​នាទី​ដំបូង​ដែល​ខ្ញុំ​មក​ដល់។ នេះ​ជា​អ្វី​ដែល​ពួក​គេ​បាន​សង្គ្រោះ​ខ្ញុំ”។ Suarez បន្ថែម​ទៀត​ថា គេ​ចង់​បន្ត​សាង​ប្រវត្តិសាស្រ្ដ​បន្ថែម​នៅ​ក្លឹប AT Madrid។

អំឡុង​ពេល​លើក​ពាន ក្រោយ​​​ឈ្នះ​នៅ​ណាត់​ប្រកួត​ចុងក្រោយ​​លើ Valladolid ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរុយហ្គាយ​បាន​ទូរសព្ទ​ទៅ​គ្រួសារ​ទាំង​ទឹក​ភ្នែក​ ព្រោះ​រំភើប​ពេក។ Suarez ក៏​បាន​រំឮក​​អំពី Barcelona ដែរ ដោយ​ចោទ​ក្លឹប​នេះ​មិន​បាន​ឲ្យ​តម្លៃ​គេ​​បន្តិច​សោះ ហើយ​បែរ​ជា Atletico យល់​ព្រម​បើក​ទ្វារ​ស្វាគមន៍​ទទួល​យក​រូប​គេ​ទៅ​វិញ៕ ​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់