• 2021-05-21 14:09:10
  • បាល់ទាត់

បាល់ខ្មោចឲ្យ​​របស់ Leverkusen កាលពី ៨ឆ្នាំមុន នៅតែជាគ្រាប់បាល់ចម្លែកបំផុត ក្នុងពិភពបាល់ទាត់?

  • 2021-05-21 14:09:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីឆ្នាំ ២០១៣ កីឡាករ Stefan Kiessling របស់ Bayer Leverkusen បានរកគ្រាប់បាល់​ដ៏ចម្លែកបំផុត ទល់នឹង​ក្រុម Hoffenheim ក្នុងក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ Bundesliga។ គ្រាប់បាល់ដ៏ចម្លែកនេះ ត្រូវបានគេហៅថាជាគ្រាប់បាល់ខ្មោចឲ្យ ឬ បាល់ខ្មោច (ghost goal) ដោយសារ​តែបាល់​នោះ​មិនចំទីនោះទេ តែបែរជាចូលក្នុង​សំណាញ់ទី​ទៅវិញ ពោលគឺចូលតាមប្រឡោះសំណាញ់ដែលរហែក។

ជាក់ស្ដែង​ សូម្បី​តែ Stefan ដែល​ជា​អ្នកតែតបាល់នេះ ក៏បានយកដៃខ្ទប់ក្បាល បង្ហាញ​ការសោកស្ដាយផងដែរ ពេលឃើញ​បាល់នេះ​ខុសគោលដៅ ប៉ុន្តែ​កីឡាករ​ផ្សេងទៀត​ រួមទាំងអ្នកចាំទី Hoffenheim ផងនោះ បានគិតថាបាល់នេះចូល ដោយសារ​តែវា​ស្ថិតនៅ​ក្នុងសំណាញ់ទីបាត់ទៅហើយ ខណៈអាជ្ញាកណ្ដាល ក៏៏សម្រេច​ឲ្យ​បាល់នេះ​ចូលទីផងដែរ។

ចង់ដឹងថា១គ្រាប់នេះ ចម្លែកយ៉ាងណា ទស្សនា​វីដេអូ​ខាងក្រោមនេះ៖

ប្រែសម្រួល៖ មិថុនា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី