• 2021-05-21 04:08:41
  • បាល់ទាត់

​ហ៊ុល គឹម​ហ៊ុយ ​ប្ដេជ្ញា​ថា យ៉ាង​ណា​គឺ​ត្រូវ​តែ​ឈ្នះ​​ Angkor Tiger

  • 2021-05-21 04:08:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ចាំ​ទី​ឆ្នើម​របស់​កម្ពុជា និង​បឹង​កេត​​​ ហ៊ុល គឹម​ហ៊ុយ បាន​ប្ដេជ្ញា​ចិត្ត​ថា ការ​ប្រកួត​ទល់​ក្រុម​បាល់ទាត់​ Angkor Tiger ​យ៉ាង​ណ​ត្រូវ​តែ​ឈ្នះ​​ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​​ ដែល​គ្រោង​លេង​​​​ថ្ងៃ​អាទិត្យ​​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២១ នៅ​​កីឡដ្ឋាន​អេស.អ.យូ។

​«ខ្ញុំ​មើល​ឃើញ​ថា Tiger មិន​ជា​ល្អ​ណាស់​ណា​ពេកទេ។ ​ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​ឈ្នះ​ការ​ប្រកួត​ហ្នឹង​។ និយាយ​ទៅ​យ៉ាង​ណា​ក៏​ដោយ​យើង​ប្ដេជ្ញាចិត្ត​ថា​ ​ត្រូវ​តែ​ឈ្នះ​សម្រាប់​ការ​ប្រកួត​នោះ» នេះជា​សម្ដី​របស់​​អ្នក​ចាំ​ទី​ខាង​លើ។ កូន​អ្នក​តាកែវ​​ដដែល​បន្ថែម​ថា សម្រាប់​ការ​ហាត់​ត្រៀម​គឺ​ហាត់​​ខ្លាំង​មែន​ទែន​​ ​ដូច្នេះ​ទើប​​ធ្វើ​គេ​មាន​ការ​រំពឹង​ខ្ពស់​បែបនេះ។ ​

​​កីឡាករ​​កើត​ឆ្នាំ​២០០០​​រូប​នេះ​​បាន​​បន្ថែម​ទៀត​​ថា ​ចំណុច​ពិសេស​របស់​ Tiger គឺ​​ល្អ​នៅ​តំបន់​ការពារ និង​មាន​ខ្សែ​ប្រយុទ្ធ​បរទេស​ល្អ​ៗ​គ្រាន់​បើ​។ ​បើ​មើល​ទៅ​​លទ្ធផល​ឃើញ​ថា Tiger កំពុង​ធ្វើ​បាន​ល្អ​ដោយ​លេង​៤​ប្រកួត​ឈ្នះ​៣ ស្មើ​១​មាន​១០​ ពិន្ទុ ស្ថិត​​នៅ​កំពូល​តារាង ស្រប​ពេល​បឹង​កេត​​ចាប់​ផ្ដើម​មក​ហាក់​មិន​ទាន់​លេង​បាន​ល្អ​ ពោល​គឺ​ពីរ​ប្រកួត​ចាញ់​ទាំង​ពីរ​៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី