• 2021-05-19 04:06:49
  • បាល់ទាត់

នុះ! ខ្វះ​១១​​​ថ្ងៃ​​ទៀតដល់​ផ្ដាច់ព្រ័ត្រ UCL តែ​យប់​មិញ Kante របួស​បាត់

  • 2021-05-19 04:06:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

N'Golo Kante កីឡាករ​នាំ​លេង​របស់ Chelsea បាន​ទទួល​រងរបួស​ ខណៈ​សល់​១១​ថ្ងៃ​ទៀត​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ទល់​នឹង Manchester City មក​ដល់។

កីឡាករ​សញ្ជាតិ​បារាំង​បាន​ប្ដូរ​ចេញ​ ក្រោយ​លេង​បាន​៣២​នាទី​ ក្នុង​ជំនួប Chelsea យក​ឈ្នះ Leicester City ២-១ ខិតជិត​យក​បាន​កៅអី​មួយ​ដើម្បី​ទៅ​លេង​នៅ UCL រដូវ​កាល​ក្រោយ។ ជ័យជម្នះ​នេះ​បាន​ជួយ Chelseaឡើង​មក​កាន់​លេខ​៣​នៃ​តារាង​ពិន្ទុ Premier League លើ Leicester មួយ​ពិន្ទុ។

Kante ជា​កីឡាករ​នាំ​លេង​តំបន់​កណ្ដាល​យ៉ាង​សំខាន់​​សម្រាប់ Chelsea ប៉ុន្តែ​យប់​មិញ​គេ​ប្ដូរ​ចេញ​ បន្ទាប់​ពី​មាន​អារម្មណ៍​ខ្លួន​មាន​បញ្ហា។ គេ​ក៏​មិន​ទាន់​ដឹង​ច្បាស់​​ថា ហេតុអ្វី​បាន​ជា Kante ប្ដូរ​ចេញ ស្របពេល​លោក Tuchel និយាយ​ថា លោក​មិន​ទាន់​ដឹង​ពី​​ទំហំ​​នៃ​របួស​នៃ​ឡើយ​រង​ចាំ​ការ​ពិនិត្យ​នៅ​ថ្ងៃ​ពុធ​នេះ។

Chelsea នឹង​ត្រូវ​ជួប Manchester City នៅ​ថ្ងៃ​ទី ២៩ ខែ ឧសភា​ខាង​មុខ​ក្នុង​ទីក្រុង Porto សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី