• 2021-05-19 02:50:45
  • បាល់ទាត់

ឃុន សេងថៃ បើកលក់ស៊ុបស្មងគោវិញហើយ ១ថ្ងៃលក់បានជិត១០០គីឡូដែរ

  • 2021-05-19 02:50:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបិទហាងអស់មួយរយៈដោយសារកូវីដ-១៩ ហាងស៊ុបស្មងគោសន្ធរមុខរបស់ខ្សែប្រយុទ្ធ ឃុន សេងថៃ បានបើកលក់វិញហើយក្នុង​ខែ​នេះប៉ុន្តែបានតែខ្ចប់ប៉ុណ្ណោះ ដើម្បីគោរពតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។

កាលមិនទាន់ផ្ទុះជំងឺកូវីដ-១៩ ស៊ុបស្មងគោរបស់អ្នកប៉ោយបែតរូបនេះ លក់បាន​រហូតដល់តោន​ក្នុង​មួយ​ថ្ងៃ​។ យ៉ាងណាមិញការបើកលក់បួនថ្ងៃនេះ គេ​អាចលក់ចេញបានជិត១០០គីឡូដែរក្នុងមួយថ្ងៃៗ។

អតីតយុវជនបឹងកេត បានលើកឡើងថា៖«សម្រាប់របរស៊ុបស្មងគោវារៀងស្ងាត់តិចដោយសារ​កូវីដផងអីផង ណាមួយយើងបិទបានប្រហែល១ខែជាងហើយ យើងទើបបើកខ្ចប់វិញ បានរយៈពេលពីរថ្ងៃបីថ្ងៃ យើងបើកខ្ចប់ទៅញ៉ាំផ្ទះអត់ទាន់បើកដំណើរការវិញទេ ហើយសម្រាប់លក់ប្រចាំថ្ងៃវិញ អាយើងខ្ចប់លក់មួយថ្ងៃជិត១០០គីឡូ»។

បើលក់មួយថ្ងៃបានជិត១០០គីឡូក្រាម​ សេងថៃ គ្រាន់​អាចទប់ទល់ថ្លៃផ្ទះជួលខ្លះ ខណៈការបិទមួយ​រយៈមុន​នេះ​ ហាង​របស់​គេ​គ្មានចំណូលទាល់តែសោះ។ យ៉ាងណាជា​សំណាង​​ក្នុង​អំឡុងពេល​កូវីដ ម្ចាស់​ផ្ទះបាន​បន្ធូរ​បន្ថយ​ថ្លៃ​ជួល​ខ្លះដែរ។

ជាចុងក្រោយ​ខ្សែ​ប្រយុទ្ធ​ដ៏​ល្អ​របស់អគ្គិសនី​កម្ពុជា សូម​អរគុណ​ដល់​ម្ចាស់​ផ្ទះនិង​អតិថិជន​ថ្មី​ចាស់​ទាំងអស់​ ដែល​ជួយ​គាំទ្រ​​ហាងរបស់​ខ្លួន​រហូត​មក៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី