• 2021-05-17 02:31:10
  • បាល់ទាត់

ពីរ​ប្រកួត​មុន អូន​តូច​ អវត្តមាន​ទាំង​គ្មាន​របួស​​តែ​ម្សិលមិញ​​រក​បាន​២​គ្រាប់​ធ្វើ​ឲ្យ​គេ​កាន់​តែ​ជឿជាក់

  • 2021-05-17 02:31:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ​ ព្រៃវែង​ បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​បាល់ទាត់ ​សូលទីឡូអង្គរ រហូត​ដល់​ទៅ​៦-០ ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៣​របស់​ខ្លួន​នៃ​ពាន​រង្វាន់​ លីគ​កំពូល​កម្ពុជា​​នៅ​ទឹក​ដី​របស់​ព្រៃវែង​។ ​ក្នុង​ចំណោម​៦​គ្រាប់​ អាត អូន​តូច​ រក​បាន​២​គ្រាប់​ដែល​ធ្វើ​ឲ្យ​គេ​កាន់​​តែ​មាន​ភាព​ជឿជាក់​សម្រាប់​ប្រកួត​បន្ទាប់​ៗ។

២​ប្រកួត​មុន​របស់​ព្រៃវែង​ស្មើ​ Tiger ១-១ និង​ចាញ់​គីរីវង់ ៣-០ ​ដែល​ពីរ​ប្រកួត​នេះ​មិន​មាន​វត្តមាន​របស់​ អូន​តូច​ ឡើយ។ ​​ការ​មិនបាន​ជួយ​ក្រុម​នេះ​​ខ្សែ​បម្រើ​ខាង​លើ​ថា មិន​មែន​មក​ពី​របួស​ទេ ​ដោយសារ​គ្រូ​ចង់​ដាក់​មិត្ត​រួម​ក្រុម​ឲ្យ​លេង​។​ ប៉ុន្តែ​ក្រោយ​ពេល​លេង​ប្រកួត​ដំបូង​ក្នុង​លីគ​អាជីព ហើយ​រក​បាន​ពីរ​គ្រាប់​ជូន​ក្រុមកាល​ពី​ម្សិលមិញ​ ខ្សែ​បម្រើ​រូប​នេះ​កាន់​តែ​មាន​ភាព​ជឿជាក់លើ​ខ្លួន​ឯង​​ និង​សង្ឃឹម​បានលេង​ប្រកួត​ក្រោយៗ​។

​អូន​តូច​ មិន​រំពឹង​ថា បាន​យក​ឈ្នះ​ សូលទីឡូ ដល់ ៦-០ ​នោះ​ឡើយ​ ពី​ព្រោះ​ក្រុម​​របស់​គេ​ជា​ក្រុម​ថ្មី​ ហើយ​សូលទីឡូ​ជា​ក្រុម​មាន​បទពិសោធ​នៅ​លីគ​កន្លង​មក​។ យ៉ាង​ណា​ អូន​តូច ពិត​ជា​សប្បាយ​ចិត្ត​ជា​​មួយ​ការ​បង្ហាញ​ខ្លួន​លើក​ទី​១​នៅ​លីគ ហើយ​អាច​រក​បាន​២​គ្រាប់​ជូន​ក្រុម​ និង​​រក​បាន​៣​ពិន្ទុ​ជូន​ក្លឹប​ផង​ដែរ​។

​រំលឹក​ថា ​គិត​ត្រឹម​ពេល​នេះ​ ព្រៃវែង​រក​បាន ៤ ពិន្ទុ​ក្នុង​ចំណោម​៣​ប្រកួត​ឈ្នះ​១​ស្មើ​១ និង​ចាញ់​១ ស្ថិត​នៅ​លេខ​រៀង​ទី​៧​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី