• 2021-05-13 13:50:28
  • បាល់ទាត់

ចចាមអារ៉ាម​ថា​ Inter Milan អាច​នឹង​បង្ខំ​ចិត្ត​លក់​កីឡាករ​សំខាន់ៗ​២រូប​នេះ​ចេញ​

  • 2021-05-13 13:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Inter Milan ត្រូវ​បាន​សារព័ត៌មាន​នៅ​ប្រទេស​អ៊ីតាលី​ជា​ច្រើន​បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​នេះ​នឹង​ធ្វើ​ការ​លក់​ខ្សែ​ប្រយុទ្ធ​ Romelu Lukaku និង​ខ្សែ​ប្រយុទ្ធ​ Lautaro Martinez នៅ​ចុង​រដូវកាល​នេះ​ បើ​យោង​តាម​ចុះ​ផ្សាយ​របស់​ Corriere dello Sport ។

បើ​តាម​ប្រភព​ខាង​លើ​ Inter មិន​មាន​បំណង​ក្នុង​ការ​លក់​កីឡាករ​សំខាន់ៗ​ទាំង​២រូប​របស់​ខ្លួន​នេះ​ទេ​ ប៉ុន្តែ​ការ​សម្រេច​នេះ​គឺ​ធ្វើ​ឡើង​ដោយ​បង្ខំ​ចិត្ត​ ដោយសារ​តែ​ខាង​ក្លឹប​ត្រូវ​ការ​ថវិកា​ដើម្បី​​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​​របស់​ខ្លួន​ ដែល​បង្ក​ឡើង​ដោយ​សារ​បញ្ហា​ជំងឺ​កូវីដ-១៩​។

នៅ​ក្នុង​ខណៈ​នេះ​ បើ​ក្នុង​ករណី​ Inter សម្រេច​ថា​លក់​កីឡាករ​ទាំង​២មែន​ ក្លឹប​នេះ​អាច​នឹង​ទទួល​បាន​ថវិកាជាង​១៨៦លានដុល្លារ​ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​សេដ្ឋកិច្ច​របស់​ខ្លួន​ដោយនៅ​ពេល​នេះ Lakaku មាន​តម្លៃ​ខ្លួន​ជាង​ ១០២លានដុល្លារ​ និង​ Martinez មាន​តម្លៃ​ខ្លួន​ជាង​ ៨៤​លាន​ដុល្លារ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Lukaku ត្រូវ​បាន​​ក្លឹប​ធំៗ​ជា​ច្រើន​ចង់​បាន​សម្រាប់​រដូវកាល​ខាង​មុខ​ ដែល​មាន​ដូច​ជា​ក្លឹប​ Barcelona ក្លឹប​ Real Madrid និង​ក្លឹប​ Chelsea រី​ឯ​ Martinez ត្រូវបាន​ក្លឹប​ Barca ចង់​បាន​ផង​ដែរ​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី