• 2021-05-11 02:30:56
  • បាល់ទាត់

Juventus រក​ការ​គំរាម​ដក​ចេញ​ពី Serie A ប្រសិន​បន្ត​ធ្វើ​រឿង​មួយ​នេះ​ទៀត

  • 2021-05-11 02:30:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Juventus នឹង​ត្រូវ​ដកចេញ​ពី​ក្របខណ្ឌ Serie A ប្រសិន​បើ​ពួក​គេ​​មិន​ដក​ខ្លួន​ចេញ​ពី​ពាន​ថ្មី European Super League។ នេះ​បើ​តាម​ការ​​លើ​កឡើង​របស់​ប្រធាន​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​លោក Gabriele Gravina។

Juventus ជាមួយ Barcelona និង Real Madrid នៅ​តែ​មិន​ទាន់​ដក​ខ្លួន​ចេញ​ពី ESL នៅ​ឡើយ។ ក្លឹប​រួម​លីគ​អ៊ីតាលី​​រួម​មាន AC Milan និង Inter Milan សុទ្ធតែ​សម្រេច​ចេញ​ពី ESL នៅ​ឡើយ​តែ Juventus ម្នាក់​ឯង។

ថ្មី​ៗ​នេះ​​លោក Gabriele Gravina បាន​ចេញ​មក​និយាយ​ថា៖ “ច្បាប់​គឺ​ច្បាស់​ណាស់។ ប្រសិន​បើ Juventus នៅ​តែ​បន្ត​ជា​ផ្នែក​របស់ Super League ពេល​ចូល​រដូវ​កាល​ថ្មី ពួក​គេ​មិន​អាច​លេង​នៅ Serie A បាន​ឡើយ”។

European Super League ត្រូវ​បាន​ផ្ដួចផ្ដើម​ដោយ​លោក Florentino Perez ដោយ​គម្រោង​​មាន​ក្រុម​ជា​ស្ថាបនិក​១២​ចូលរួម​។ ប៉ុន្តែ​បន្ទាប់​ពី​មាន​គំនាប​​ពី FIFA ក៏​ដូច​ជា UEFA ក្នុង​ការ​ដាក់​បម្រាម​មិ​ឲ្យ​ក្រុម​ទាំង​នោះ​ចូល​លេង​ពាន​សំខាន់ ពួក​គេ​មាន​សម្រេច​ចិត្ត​ដក​ខ្លួន​អស់​៩​ក្រុម៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី