• 2021-05-10 02:31:10
  • បាល់ទាត់

ចាញ់ Milan ធ្លាក់​ដល់​លេខ​៥ តែ Pirlo ថា មិន​ចុះ​ចេញ​ពី​តំណែង​ឡើយ

  • 2021-05-10 02:31:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Andrea Pirlo បាន​និយាយ​ថា លោក​នឹង​​មុន​ចុះ​ចេញ​ពី​តំណែង​​នៅ​ក្លឹប Juventus ឡើយ ត្បិត​ដឹក​នាំ​ចាញ់ AC Milan ៣-០ ធ្លាក់​ដល់​លេខ​៥​ក្នុង​តារាង​ពិន្ទុ Serie A។

Juventus ពេល​នេះ​ស្ថិង​នៅ​លេខ​៥ គម្លាត​​ក្រោម​ក្រុម​លេខ​៤ Napoli ១​ពិន្ទុ។ Atalanta និង AC Milan ស្ថិត​នៅ​លេខ​២​និង​៣ លើ​ក្រុម​របស់​លោក Pirlo ២​ពិន្ទុ។ Juventus នឹង​បាត់​បង់​កៅអី​ទៅ​លេង​នៅ​ពាន​អឺរ៉ុប Champions League ប្រសិន​បើ​ចំណាត់​ថ្នាក់​បន្ត​បែប​នេះ​រហូត​ដល់​ចប់​លីគ។

ក្រោយ​បញ្ចប់​ការ​ប្រកួត​យប់​មិញ​ Pirlo បាន​និយាយ​ថា៖ "ថា​ម៉េច​ចេញ​ពី​តំណែង? ទេ​ខ្ញុំ​​នឹង​មិន​ចុះ​ចេញ​ទេ។ ខ្ញុំ​ទទួល​បាន​តួនាទី​នេះ​ដោយ​ភាព​រីករាយ ​ចំពេល​ដែល​ក្លឹប​កំពុង​មាន​ការ​លំបាក។ នៅ​សល់​៣​ប្រកួត​ទៀត​បាន​ចប់​លីគ ដូច្នេះ​ខ្ញុំ​នឹង​បន្ត​ធ្វើ​ការ​ដរាប​ណា​​ក្លឹប​បញ្ឃប់​ខ្ញុំ​"៕ ​​​

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី