- 2021-05-07 12:48:45
- បាល់ទាត់
មកស្គាល់មុខគ្រូតែម្នាក់គត់ ដែលឈ្នះ Europa League ៣ឆ្នាំជាប់ៗគ្នា
- 2021-05-07 12:48:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់មុខគ្រូតែម្នាក់គត់ ដែលឈ្នះ Europa League ៣ឆ្នាំជាប់ៗគ្នា
ចន្លោះមិនឃើញ
ប្រិយមិត្តធ្លាប់ដឹងហើយថា លោក Zinedine Zidane ធ្លាប់ដឹកនាំក្លឹប Real Madrid ឲ្យឈ្នះពាន UEFA Champions League ៣ឆ្នាំជាប់ៗគ្នានៅក្នុងបាល់ទាត់សម័យទំនើប។ ចំពោះពាន UEFA Europa League វិញ ក៏ធ្លាប់មានគ្រូបង្វឹកម្នាក់ ដឹកនាំក្លឹបឲ្យឈ្នះ ៣ឆ្នាំជាប់ៗគ្នាដែរ។
គ្រូបង្គោលនោះគឺ លោក Unai Emery។ លោកបានដឹកនាំឲ្យក្លឹប Sevilla ដែលជាក្លឹបមានមូលដ្ឋាននៅអេស្ប៉ាញឈ្នះពានក្របខ័ណ្ឌអឺរ៉ុបលំដាប់ទី ២។ លោកបានដឹកនាំឲ្យក្លឹបអេស្ប៉ាញមួយនេះឈ្នះពាន Europa League នៅឆ្នាំ២០១៤ ២០១៥ និងឆ្នាំ២០១៦។
លោក Emery ក្រោយមកទៅកាន់នៅក្លឹប PSG ក្រោយមកទៅ Arsenal ហើយសព្វថ្ងៃនេះដឹកនាំនៅក្លឹបអេស្ប៉ាញ Villareal។
Sevilla វិញក៏មានប្រវត្តិដ៏ល្អណាស់នៅក្នុងព្រឹត្តិការណ៍ UEFA Europa League ដោយក្លឹបនេះឈ្នះពាននេះច្រើនជាងគេ ដែលឈ្នះសរុប ៦ដង ហើយលើកចុងក្រោយបំផុតនៅឆ្នាំ២០២០៕