
- 2021-05-06 02:38:26
- បាល់ទាត់
Casemiro ថា Chelsea គេខ្លាំងណាស់ បំភ្លេច UCL គិតរឿងប៉ះ Sevilla អាទិត្យនេះវិញ
- 2021-05-06 02:38:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Casemiro ថា Chelsea គេខ្លាំងណាស់ បំភ្លេច UCL គិតរឿងប៉ះ Sevilla អាទិត្យនេះវិញ
ចន្លោះមិនឃើញ
ខ្សែបម្រើ Casemiro បានទទួលស្គាល់ថា Chelsea ពិតជាខ្លាំង ក្រោយពួកគេយកឈ្នះ Real Madrid ២-០ ជើងទីពីរ Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
កីឡាករសញ្ជាប្រេស៊ីលបានពន្យល់ថា តោខៀវគឺជាក្រុមដែលល្អ ហើយសង្កត់ធ្ងន់ថា គេនិងមិត្តរួមក្រុម Madrid ទាំងអស់ ពេលនេះត្រូវផ្ដោតលើការប្រកួតទល់នឹង Sevilla ក្នុងលីគនៅចុងសប្ដាហ៍នេះវិញ។
“នៅ២៥នាទីដំបូង ពួកយើងលេងល្អជាង ហើយពួកយើងមានឱកាសដល់ទៅ២ដងរបស់ Benzema។ ប៉ុន្តែក្រោយមក Chelsea គេល្អជាងវិញ និងមានឱកាសច្រើន។ ខ្ញុំគិតថា Chelsea លេងល្អជាងពួកយើង”។ សម្ដី Casemiro ក្រោយបញ្ចប់ការប្រកួត។
កីឡាករវ័យ២៩ឆ្នាំបន្ថែមទៀតថា៖ "ថ្ងៃនេះពួកយើងបានបង្ហាញថា អ្វីដែលពួកយើងធ្លាប់ឈានទៅដល់កន្លងមកគឺជាប្រវត្តិសាស្រ្ដ។ ហើយវាពិតជាមិនងាយស្រួលទេក្នុងការឈ្នះ UCL។ ពេលនេះពួកយើងគួរតែគិតអំពីការជួប Sevilla វិញ។ ពួកយើងត្រូវតែបែរមកគិតពីពានលីគវិញ"។
ការប្រកួតលីគកំពូលអេស្ប៉ាញ La Liga នៅសល់តែ៥ប្រកួតទៀតប៉ុណ្ណោះ។ Atletico Madrid កំពុងឈរកំពូលតារាង គម្លាតលើ Real Madrid និង Barcelona តែ២ពិន្ទុទេ៕