• 2021-05-06 01:37:32
  • បាល់ទាត់

Rio ថា Real Madrid ចាស់​ហើយ យប់​មិញ​គួរ​តែ​ចាញ់​​៥​ឬ​៦​គ្រាប់​ឯណោះ

  • 2021-05-06 01:37:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rio Ferdinand បាន​និយាយ​វិភាគ​​​​អំពី​ការ​ប្រកួត​របស់​ក្រុម Real Madrid បន្ទាប់​ពី​ពួក​គេ​ចាញ់ Chelsea ២-០ សម្រាប់​ជើង​ទី​ពីរ​ពាន Champions League ធ្លាក់​ចេញ​ពី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ក្រុម​របស់​លោក Zinedine Zidane ត្រូវ​ការ​​រក​គ្រាប់​បាល់​​ក្រៅ​ដី​ឲ្យ​បាន​​ដើម្បី​មាន​ឱកាស​ឈាន​ទៅ​វគ្គ​បន្ត ប៉ុន្តែ​ពួក​គេ​ធ្វើ​មិន​បាន​ល្អ​មិន​អាច​ទៅ​រួច​ជាមួយ Chelsea ឡើយ។ និយាយ​ក្រោយ​បញ្ចប់​ការ​ប្រកួត Ferdinand បាន​និយាយ​ថា អ្នក​ទស្សនា​សំណាង​ហើយ ដែល​មិន​ឃើញ Madrid ចាញ់​ច្រើន​គ្រាប់​ជាង​នេះ។

ប្រាប់ BT Sport លោក Ferdinand និយាយ​ថា Madrid មាន​កីឡាករ​ល្អ​ច្រើន​ ប៉ុន្តែ​​ពួក​គេ​មើល​ទៅ​ដូច​ជា​នឿយហត់​ណាស់​យប់​មិញ។ ពួក​គេ​មើល​ទៅ​ដូច​ជា​ក្រុម​ចាស់​មួយ ហើយ Chelsea ជា​ក្រុម​ក្មេង​មួយ​ដែល​ស្រែ​ឃ្លាន​ជ័យជម្នះ។ Chelsea គួរ​តែ​ឈ្នះ​៥​ឬ​៦​គ្រាប់​យប់​មិញ។ តោខៀវ​​លេង​បាល់​លឿន និង​បំបែក​បាល់​ចេញ​ពី​ខ្សែ​បម្រើ។

ជ័យជម្នះ​របស់ Chelsea ពួក​គេ​នឹង​ឡើង​ទៅ​ជួប​​ក្រុម​រួម​លីគ Manchester City ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League នៅ​ថ្ងៃ​ទី ២៩ ខែ ឧសភា​ខាង​មុខ៕ ​​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់