• 2021-05-06 01:43:09
  • បាល់ទាត់

អ្នក​គាំទ្រ រិះគន់ Hazard ដែល​ក្រុម Real Madrid ​ចាញ់ ​នៅ​សើច​សប្បាយ​បាន​ទៀត​

  • 2021-05-06 01:43:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​អ្នក​គាំទ្រ Real Madrid ​បាន​រិះគន់​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Eden Hazard ​ជា​ខ្លាំង ​បន្ទាប់​ពី​ឃើញ​រូបគេ​បាន​ដើរ​ទៅ​អបអរ ​និង​សើច​សប្បាយ​ជាមួយ​ក្រុម Chelsea ​។

​​ក្រុម​តោ​ខៀវ Chelsea ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Real Madrid ​ជើង​ទី​២​យប់មិញ ​ក្នុង​លទ្ធផល ២-០ ​ទៀត​សរុប​ទាំង​ពីរ​ជើង ៣-១ ​ពាន​រង្វាន់ UEFA Champions League ​។​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​របស់​លោក Thomas Tuchel ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​បិទ​ក្រុម​របស់​លោក Zidane ​ជិត​ឈឹង​តែ​ម្ដង ​មិន​អាច​ធ្វើ​អ្វី​ចេញ​ឡើយ។

​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ Real Madrid ​មិន​អស់​ចិត្ត​ទៀត​នោះ គឺ​ក្រោយ​ពី​ការ​ប្រកួត​បញ្ចប់​ទៅ ​ក្រុម​ខ្លួន​ឯង​ចាញ់​ទៅ​ហើយ បែរ​ជា Eden Hazard ​អាច​ដើរ​សើច​សប្បាយ​ជាមួយ​កីឡាករ​ក្រុម Chelsea ​បាន​ទៀត។ ដែល​នេះ ​បាន​បង្ហាញ​ថា​រូបគេ​ហាក់​មិន​ពិបាក​ចិត្ត​អ្វី​សោះ គ្រា​ដែល​ខ្លួន​មិន​អាច​ជួយ​ក្រុម​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ធំ UEFA Champions League ​បាន៕​

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់