• 2021-05-06 01:07:46
  • បាល់ទាត់

​គ្រូ Chelsea ​ថា​ការងារ​មិន​ទាន់​ចប់ ត្រូវ​ទៅ​លើក​ពាន​នៅ Istanbul ​ទៀត​

  • 2021-05-06 01:07:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​តោ​ខៀវ Chelsea ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Real Madrid ​ជើង​ទី​២​យប់មិញ ​ក្នុង​លទ្ធផល ២-០ ​ទៀត​សរុប​ទាំង​ពីរ​ជើង ៣-១ ​ពាន​រង្វាន់ UEFA Champions League ​។

​ត្បិត​តែ​ធ្វើ​បាន​ល្អ​សម្រាប់​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​យ៉ាង​ណា​ក្ដី ​ប៉ុន្តែ​សម្រាប់​លោក Thomas Tuchel ​ថា​ការងារ​មិន​ទាន់​បញ្ចប់ ​កុំ​ទាន់​សប្បាយ​ចិត្ត​ពេក​អី។ ​លោក ​មាន​គោលដៅ​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ Istanbul ​ហើយ​លើក​ពាន​រង្វាន់ UEFA Champions League ​នេះ​ទៀត ព្រោះ​នេះ​ជា​អ្វី​ដែល​ក្លឹប​ត្រូវ​ធ្វើ​បន្ដ។

​រំលឹក​ថា​លោក Tuchel ​នេះ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UCL ​នេះ​២​ឆ្នាំ​ជាប់​គ្នា​មកហើយ ដោយ​ឆ្នាំ​មុន​លោក​ដឹក​នាំ PSG ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែរ ​តែ​ចាញ់​ក្រុម Bayern Munich ​១-០។ ​ខណៈ​ដែល​ឆ្នាំ​នេះ​វិញ​មក​ដឹក​នាំ Chelsea ​ឡើង​ផ្ដាច់ព្រ័ត្រ​ទៀត តែ​ប៉ះ Man City ​ម្ដង។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៩​ខាង​មុខ​នេះ​ហើយ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់