• 2021-05-05 10:54:23
  • បាល់ទាត់

ចចាមអារ៉ាម​ថា​ Man Utd កំពុង​រិះរក​វិធី​ទិញ​យក​ Kane ពី​ Spurs សម្រាប់​រដូវកាល​ខាង​មុខ​

  • 2021-05-05 10:54:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester United ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ កំពុង​ទាក់ទង​ និង​រិះ​រក​វិធី​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ Hary Kane សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​ Tottenham Hotspur ។

Man Utd បាន​សម្រេច​ចិត្ត​ដាក់​លុយ​ជាង​ ១២៥​លាន​ដុល្លារ​ដើម្បី​ដេញ​ថ្លៃ​យក​ Kane ដើម្បី​ផ្គាប់​ចិត្ត​អ្នកគាំទ្រ​ឡើង​វិញ​ ក្រោយ​ពួក​គេ​បាន​ខឹង​សម្បារ​រឿង​ក្លឹប​នេះ​ចូល​រួម​ជា​មួយ​ European Super League កាល​ពីពេល​កន្លង​ទៅ​នេះ​។

យ៉ាង​ណា​ក្ដី​ Spurs ហាក់បីមិន​ចង់​លក់​ Kane ចេញ​ឲ្យ​ទៅ​ឲ្យ​ Man Utd ដែល​ជា​ក្លឹប​គូប្រកួត​របស់​ខ្លួន​នោះ​ទេ ដោយ​ក្លឹប​នេះ​មាន​គម្រោង​នឹង​ទុក​ខ្សែ​ប្រយុទ្ធ​នេះ​បន្ត​ទៀត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Kane បាន​មក​លេង​ឲ្យ​ Spurs តាំង​ពី​ឆ្នាំ​២០០៩មក​ ដោយ​ចូល​រួម​លេង​បាន​ ៣៣២ប្រកួត​ រក​គ្រាប់​បាល់​បាន​២១៩​គ្រាប់​ និង​ចប់​កុងត្រា​ទៅ​វិញ​នៅ​ឆ្នាំ២០២៤ខាង​មុខ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់