- 2021-05-05 04:09:05
- បាល់ទាត់
Tuchel ប្រាប់កូនក្រុមថា កុំភ័យស្លន់ស្លោ ប្រសិនឃើញ Ramos លេងជម្រើសដំបូង
- 2021-05-05 04:09:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tuchel ប្រាប់កូនក្រុមថា កុំភ័យស្លន់ស្លោ ប្រសិនឃើញ Ramos លេងជម្រើសដំបូង
ចន្លោះមិនឃើញ
លោក Thomas Tuchel បានប្រាប់កីឡាករ Chelsea ទាំងអស់ត្រូវតាំងចិត្តកុំភ័យស្លន់ស្លោ ប្រសិនឃើញប្រធានក្រុម Real Madrid កីឡាករ Sergio Ramos ចូលលេងជម្រើសដំបូង។
លោក Zinedine Zidane បានដាក់បញ្ចូលឈ្មោះ Sergio Ramos ក្នុងបញ្ជីកីឡាករដើម្បីត្រៀមប៉ះ Chelsea ក្នុងជើងទីពីរវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Champions League យប់នេះ។ Ramos បានអវត្តមានលើទីលានជាងមួយខែ ដោយសារបញ្ហាភ្លៅ ហើយកាលពីប្រកួតជើងទីមួយពេលដែលលទ្ធផលក្រុមទាំងពីរស្មើគ្នា ១-១ គេបានត្រឹមអង្គុយមើលប៉ុណ្ណោះ។
ប្រធានក្រុមរបស់ Madrid រូបនេះបានចូលហ្វឹកហាត់ពេញម៉ោងជាមួយក្រុមកាលពីថ្ងៃច័ន្ទ និងមានឈ្មោះធ្វើដំណើរមកកាន់ទីក្រុងឡុងដ៏ផងដែរ។ ក្រោយឮដំណឹង Ramos ត្រឡប់មកវិញ Tuchel បានផ្ដាំកូនក្រុមកុំឲ្យភ័យឲ្យសោះ។
មុនការប្រកួតមកដល់លោក Tuchel បាននិយាយថា តើ Ramos លេងឬអត់? វាគឺជាសំនួរដ៏ពិបាក ព្រោះលោកក៏មិនដឹងថាគេជាពេញលេញឬនៅដែរ។ គ្រប់យ៉ាងមានតែរងចាំ Line-up ចេញសិន។ Ramos ជាប្រធានក្រុមរបស់ក្រុមជោគជ័យបំផុតនៅអឺរ៉ុប។ ប៉ុន្តែកីឡាករ Chelsea មិនត្រូវភ័យស្លន់ស្លោឡើយ លោកគិតថា Ramos នឹងលេងជម្រើសដំបូង៕