- 2021-05-05 02:53:49
- បាល់ទាត់
Zidane ថា Real ត្រៀមប្រយុទ្ធរហូតស្លាប់លើទីលាន ជាមួយ Chelsea រាត្រីនេះ
- 2021-05-05 02:53:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zidane ថា Real ត្រៀមប្រយុទ្ធរហូតស្លាប់លើទីលាន ជាមួយ Chelsea រាត្រីនេះ
ចន្លោះមិនឃើញ
ក្រុម Real Madrid នឹងត្រូវប្រកួតជាមួយក្រុម Chelsea ជើងទី២ពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅរាត្រីនេះហើយ។
កាលពីជើងទី១កន្លងទៅ នៅទឹកដីអេស្ប៉ាញក្រុមទាំងពីរបានត្រឹមស្មើគ្នា ១-១ ប៉ុណ្ណោះដែលប្រកួតនោះ Real Madrid អវត្តមានកីឡាករសំខាន់ហើយ ហើយ Chelsea វិញពេញជើងនិងមានឱកាសស៊ុតច្រើន តែមិនអាចសម្រេចទីបាន។ ដោយឡែកនៅជើងទី២នេះវិញ កីឡាករអវត្តមានមួយចំនួនរបស់ Real Madrid ដូចជា Ramos និង Mendy ជាដើមនោះ អាចចូលលេងវិញបានហើយ។
លោក Zidane បានផ្ដល់ទំនុកចិត្ត និងបានបញ្ជាក់ថាក្រុមអធិរាជសត្រៀមរួចហើយក្នុងការប្រយុទ្ធនៅរាត្រីនេះ។ វាជាការប្រកួតសំខាន់បំផុត ហើយក្រុម Real Madrid ត្រូវតែប្រយុទ្ធទល់ស្លាប់លើទីលាន ដើម្បីយកឈ្នះលើក្រុម Chelsea ឱ្យបាន៕