• 2021-05-05 02:50:48
  • បាល់ទាត់

លឿន​មែន​! តាំង ពិសី ​ធូស្រាល​ពី​របួស​​ជិត​បាន​១០០%​វិញហើយ​

  • 2021-05-05 02:50:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្លាប​ តាំង ពិសី របស់​ Angkor Tiger បាន​ធូស្រាល​ពី​របួស​រលាក​​សរសៃពួរ​ជើង​ផ្នែក​ខាង​ក្រោយ​​បាន​ប្រមាណ​ជា​ជិត​១០០% វិញ​ហើយ​ ដែល​របួស​នេះ​បាន​កើត​ឡើង​កាល Angkor Tiger យក​ឈ្នះ​ក្រុម​ទ័ព ៣-២ ក្នុង​ជំនួប​សប្ដាហ៍​ទី​៣​នៃ​លីគ​កំពូល​កម្ពុជា។

ខ្សែការពារ​ដែល​កំពុង​លេចធ្លោ​​ខ្លាំង​ក្នុង​ដើម​រដូវ​កាល​រូប​នេះ​បាន​រៀបរាប់​​ឲ្យ​ដឹង​មុន​នេះ​ថា របួស​ខាង​លើ​ជា​​បាន​ខ្ទង់​៧០ ទៅ​ ៨០ %​ហើយ។ ពេល​នេះ​គេ​​បាន​ចូល​ហាត់​វិញ​​​ហើយ គ្រាន់​តែ​មិន​ទាន់​បត់បែន​​បាន​ដូច​មុន​ និង​ការ​បែងចែកក្រុម​លេង​ពេល​ហ្វឹកហាត់​មិន​ទាន់​អាច​ចូល​លេង​បាន​។ ប៉ុន្តែ​ការ​ហ្វឹកហាត់​អី​ផ្សេង​ៗ​គេ​បាន​​ធ្វើ​រាល់​ថ្ងៃ​វិញ​ហើយ។

ពិសី សង្កត់​ធ្ងន់ថា របួស​នេះ​មើល​ទៅ​មិន​យូរ​ទេ​ជា​១០០ %ហើយ ​ដោយសារ​ការ​យក​ចិត្ត​ទុក​ដាក់​​ថែទាំ​សុខភាព​ និង​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​​។ រំលឹក​ថា ដើម​ឡើយ​របួស​ខាង​លើ​​គ្រូពេទ្យ​ប្រាប់​ឲ្យ​ ពិសី សម្រាក១ខែ​កន្លះ​​ ប៉ុន្តែ​ពេល​នេះ​ទើប​តែ​បាន​ជិត​១​ខែ​ជិត​ជា​វិញបាត់​៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់