• 2021-05-04 07:03:04
  • បាល់ទាត់

​អតីត​គ្រូ​ជម្រើសជាតិ​​វិភាគ​ជំនួប​ដ៏​កក្រើក​រវាង​ Man City និង​ PSG ​ជូនប្រិយមិត្ត​​

  • 2021-05-04 07:03:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេលា​ម៉ោង​២​ យប់​រំលង​អាត្រាធ្រ​នេះ​​ក្រុម​មេឃ​ខៀវ Man City នឹង​បើ​ក​ទ្វាផ្ទះ​របស់​ខ្លួន​ទទួល​ក្រុម​ខ្លាំង​របស់​បារាំង PSG ក្នុង​ជំនួប​ជើង​ទី​២ នៃ​​ព្រឹត្តិការណ៍ UEFA Champions League វគ្គ​៤​ក្រុមចុង​ក្រោយ​​។ ក្នុង​ជំនួប​នេះ​លោក ប្រាក់ សុវណ្ណារ៉ា ​អតីត​គ្រូ​ជម្រើស​ជាតិ​យល់​ថា ក្រុម​ភ្ញៀវ PSG ​នឹង​មាន​ប្រៀប​ហើយ​អាច​ទទួល​បាន​​លទ្ធផលល្អ​។

​​អតីត​គ្រូ​បឹង​កេត​ខាង​លើ​បាន​ពន្យល់​បែប​​នេះថា «សម្រាប់​ខ្ញុំ​បើ​មើល​ទៅ​លើ​ជើង​ទី​១ PSG មាន​ឱកាស​ច្រើន​ជាង​​ តែ​ខ្សែ​ប្រយុទ្ធ​គ្មាន​សំណាង ហើយ​គ្រាប់​​បាល់​ពីរ​គ្រាប់​របស់​ Man City ពិសេស​គ្រាប់​ទី​២​គឺ​កើត​ចេញ​ពី​ការ​រៀបចំ​ឬ​​គេ​ហៅ​ថា Set-piece។ មួយ​វិញ​ទៀត​គ្រាប់​ទី​២​ហ្នឹង​ ក៏​ជា​កំហុស​នៃ​ការ​ធ្វើ​រនាំង​ឲ្យ​គេ​ ( Man City ) ទាត់​ចូល​​ ព្រោះ​ដោយ​សារ​តែ​សល់​​ចន្លោះ​។ ចឹង​សម្រាប់​ជើង​ទី​២​​ខ្ញុំ​គិត​ថា PSG នៅ​តែ​មាន​ប្រៀបជាង ដោយ​សារ PSG គេ​មាន​ខ្សែ​ប្រយុទ្ធ​ខាង​លើ​​មុត​ស្រួច​ជាង​។ ឯ​តាក់ទិច​លេង​អី​ផ្សេង​ៗ​ហ្នឹង​ប្រហាក់​ប្រហែល​គ្នា​»។

លោក​សង្កត់​ធ្ងន់​ថា​ ជ័យ​ជម្នះ​របស់​ City កាល​ជើង​ទី​១​គឺ​អាច​ថា ដោយសារ​សំណាង​ច្រើនជាង​ ដូច្នេះ​ជំនួប​ជើង​ទី​២​នេះ​ក៏​ត្រូវ​​មើល​ទៅ​​លើ​សំណាង​ផង​ដែរ ព្រោះ​ថា​បាល់​ទាត់​នៅ​លើ​ពិភព​លោក​វា​អាស្រ័យ​លើ​សំណាង​រហូត​ដល់​២០​%​ សូម្បី​លោក​ Sir Alex អតីត​គ្រូ​ Man Utd ក៏​ធ្លាប់​និយាយ​ដែរ៕ ​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់