• 2021-04-20 13:02:53
  • បាល់ទាត់

ឮ​ថា UEFA មិន​ហ៊ាន​ដេញ​ក្លឹប​សេដ្ឋីៗ​បង្កើត Super Leagueពី​វគ្គ​ Semi-Final នៃ UCL និង UEL

  • 2021-04-20 13:02:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

UEFA អាច​នឹង​មិន​បណ្ដេញ​ក្លឹប​អ្នក​មានៗ ដែល​នាំ​គ្នា​បង្កើត​ក្របខ័ណ្ឌ European Super League ចេញ​ពី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ UEFA Champions League និង UEFA Europa League ក្នុង​ឆ្នាំ​នេះ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន ESPN។

ចំណោម ១២ក្លឹប ដែល​បង្កើត Super League មាន ៥ក្រុម ដែល​ក្នុង​នោះ​ ៣ក្រុម​ដូច​ជា Real Madrid, Chelsea និង Manchester City កំពុង​លេង​នៅ​ Champions League និង ២ទៀត​គឺ Manchester United និង Arsenal កំពុង​តែ​នៅ​លេង​ក្នុង Europa League។

សារព័ត៌មាន​បាល់ទាត់​ដ៏​ល្បី​មួយ​នេះ បាន​ចុះ​ផ្សាយ​ថា ប្រភព​ខាង​ក្នុង​ UEFA អះអាង​ថា​ក្លឹប​ទាំង​នោះ​នឹង​មិន​ត្រូវ​បណ្ដេញ​ចេញ​ភ្លាមៗ​ទេ ទោះ​មាន​ការ​គំរាម​កំហែង​យ៉ាង​ណា​ក្ដី។ សារព័ត៌មាន​ក៏​គូសបញ្ជាក់​ថា ប្រធាន​ UEFA លោក Aleksander Ceferin បាន​រិះគន់​ក្លឹប​ទាំង​អស់​នោះ​ខ្លាំង​មែន​ៗ តែ​ក៏​នៅ​ទុក​ពេល​ឲ្យ​កែ​កំហុស​វិញ​ដែរ។

ក្រោយ​ពេល​បង្កើត Super League ភ្លាមៗ​លោក Jespher Moller ប្រធាន​សមាគម​បាល់ទាត់​ដាណឺម៉ាក និង​ជា​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​នៃ UEFA បាន​ទម្លាយ​ថា UEFA បាន​បើក​កិច្ច​ប្រជុំ​សម្រេច​ថា​តើគួរ​ដេញ​ក្លឹប​អ្នក​មានៗ​នោះ​​ចេញ​ពី​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ Champions League និង Europa League ឬ​អត់ ហើយ​ការ​សម្រេច​ផ្លូវ​ការ​នឹង​ធ្វើ​ឡើង​ឆាប់​បំផុត​នៅ​ថ្ងៃ​សុក្រ៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម