• 2021-04-20 12:16:46
  • បាល់ទាត់

Everton៖ ក្លឹប​ធំៗ​ទាំង​ ៦ គិត​តែ​ប្រយោជន៍​ខ្លួន​ឯង ហើយ​មើល​ងាយ​ក្លឹប​ដទៃ​ក្នុង Premier League

  • 2021-04-20 12:16:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Everton នៅ​ក្នុង​រសៀល​ថ្ងៃ​អង្គារ​នេះ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ ទាក់ទង​នឹង​ការ​បង្កើត​ក្របខ័ណ្ឌ European Super League ដែល​មាន​ការ​ចូល​រួម​បង្កើត​ពី​សំណាក់​ក្លឹប​ធំៗ​ទាំង​ ៦ របស់ Premier League ដែល​មាន​ដូច​ជា Arsenal, Chelsea, Liverpool, Manchester City, Manchester United និង Tottenham Hotspur។

ក្នុង​លិខិត​នោះ​ Everton បាន​សម្ដែង​ការ​សោកស្ដាយ​ ដែល​បាន​ឃើញ​ក្លឹប​ទាំង ៦ ដែល​រួម​លីគ​អង់គ្លេស​ជាមួយ Everton បាន​ឃុបឃិត​បំបែក​ប្រព័ន្ធ​ថ្មី។ ជាមួយ​គ្នា​នោះ​ដែរ Everton បាន​និយាយ​ត្រង់ៗ​ថា៖

“ ក្លឹប​ទាំង​ ៦ គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។

ក្លឹប​ទាំង ៦ បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​លីគ​អង់គ្លេស និង​កីឡា​បាល់ទាត់។

ក្លឹប​ទាំង​ ៦ មើលងាយ​ក្លឹប​ដទៃ​ទៀត ដែល​នៅ​ក្នុង​ Premier League ជាមួយ​គ្នា។

ក្លឹប​ទាំង ៦ មិន​ឲ្យ​តម្លៃ​អ្នក​គាំទ្រ ហើយ​ក្បត់​អ្នក​គាំទ្រ​បាល់ទាត់​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស " ។

Everton យល់​ឃើញ​ថា ក្នុង​វេលា​នៃ​វិបត្តិ​កូវីដ​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​បែប​នេះ ក្លឹប​ទាំង​អស់​គួរ​តែ​ខិតខំ​ពួត​ដៃ​គ្នា ដើម្បី​រុញ​កីឡា​បាល់ទាត់​ទៅ​មុខ ហើយ​ធ្វើ​ការ​ដើម្បី​អ្នក​គាំទ្រ​បាល់ទាត់ មិន​មែន​ស៊ុមគ្រលុំ​ដោយ​សម្ងាត់​បំបែក​ចេញ​ពី​ប្រព័ន្ធ​ ដែល​បម្រើ​ផលប្រយោជន៍​ទាំង​អស់​គ្នា​នោះ​ទេ៕

ប្រភព៖ Everton

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់