• 2021-04-20 03:27:38
  • បាល់ទាត់

ខ្សែ​ប្រយុទ្ធ Leeds ​ប្រកាស​ឱ្យ​អ្នក​គាំទ្រ​ចេញ​មុខ​ប្រឆាំង​ការ​ប្រកួត Super League ​

  • 2021-04-20 03:27:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Patrick Bamford ​ខ្សែ​ប្រយុទ្ធ Leeds United ​បាន​អំពាវ​នាវ​ឱ្យ​អ្នក​គាំទ្រ​ចូល​រួម​ប្រឆាំង​ជាមួយ​ការ​ប្រកួត​បាន​រង្វាន់ European Super League ​។

​អំឡុង​ការ​ប្រកួត​រវាង​ក្រុម Leeds United ​និង Liverpool ​កន្លង​ទៅ​នេះ ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចេញ​មុខ​មក​តវ៉ា​ទៅ​ហើយ។ ​ដោយ​ក្នុង​នោះ​ទាំង​អ្នក​គាំទ្រ Liverpool ​និង Leeds United ​សុទ្ធ​តែ​ចេញ​មក​តវ៉ា ​មិន​ចង់​ឱ្យ​មាន​ការ​ប្រកួត​ពាន Super League ​ឡើយ ព្រោះ​ពួកគេ​យល់​ថា​វា​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​វិស័យ​បាល់ទាត់​បច្ចុប្បន្ន​នេះ​។

​ដោយ​ក្នុង​នោះ ​Patrick Bamford ​ដែល​ជា​ខ្សែ​ប្រយុទ្ធ Leeds ​បាន​និយាយ​ថា​៖ “បាល់ទាត់​សម្រាប់​អ្នក​គាំទ្រ។ ​ខ្ញុំ​បាន​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម ​គ្មាន​អ្នក​គាំទ្រ​ណា​ពេញ​ចិត្ត​ជាមួយ​ពាន​រង្វាន់​នេះ​ទេ។ ​គ្មាន​អ្នក​គាំទ្រ ​បាល់ទាត់​គ្មាន​អ្វី​ទាំង​អស់។ ​វា​សំខាន់​ណាស់​សម្រាប់​វិស័យ​បាល់ទាត់ ​បើ​គ្មាន​អ្នក​គាំទ្រ​ចប់​ហើយ។ ពួកគេ​នឹង​មិន​អាច​ធ្វើ​អ្វី​បាន​ទេ បើ​គ្មាន​អ្នក​គាំទ្រ”៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់