• 2021-04-19 05:01:53
  • បាល់ទាត់

Sir Alex ​៖ ​ពាន​ថ្មី Super League ​នឹង​ផ្លាស់​ប្ដូរ​ប្រវត្តិសាស្ត្រ​បាល់ទាត់​៧០​ឆ្នាំ​មក​នេះ​

  • 2021-04-19 05:01:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពាន​រង្វាន់​ថ្មី European Super League ​ដែល​ប្រមូល​ផ្ដុំ​ឱ្យ​ក្លឹប​ធំ​ៗ​នៅ​អឺរ៉ុប ​បាន​ប្រកាស​លេច​រូបរាង​ឡើង​កាល​ពី​យប់មិញ​នេះ ​ដោយ​មាន​ក្លឹប​ដល់​ទៅ​១២​ហើយ​ក្លាយ​ជា​សមាជិក។ ​

​ការ​ប្រកួត​ដែល​ប្រមូល​យក​តែ​ក្រុម​ធំ​ៗ​នេះ ​បាន​ធ្វើ​ឱ្យ​មាន​មតិ​រិះគន់​យ៉ាង​ខ្លាំង ​ខណៈ​ដែល​ខាង UEFA ​និង FIFA ​ក៏​បាន​ព្រមាន​ពី​ការ​ចាត់​វិធានការ​រារាំង​ផង​ដែរ។ ​តែ​យ៉ាងណា ​ម្ចាស់​កម្មវិធី​ប្រកួត​ថ្មី​ខាង​លើ​លោក Florentino Perez ​អះអាង​ថា​លោក​នឹង​ស្វែង​រក​ដំណោះស្រាយ​សម​ស្រប ​ដើម្បី​ឱ្យ​ការ​ប្រកួត​ពាន​រង្វាន់​ថ្មី​ដ៏​អស្ចារ្យ​នេះ​អាច​កើត​មាន​ឡើង​បាន​។

​ជាមួយ​គ្នា​នេះ​ដែរ ​លោក Sir Alex Fugerson ​អតីត​អ្នក​ចាត់ការ​ក្រុម Manchester United ​ក៏​បាន​ចេញ​មុខ​មិន​សប្បាយ​ចិត្ត​ជាមួយ​ពាន​ថ្មី​នេះ​ដែរ។ ​លោក ​ថា​ប្រសិន​បើ​ពាន​នេះ​កើត​មាន​ឡើង​ពិត​ប្រាកដ​មែន ​នោះ​វា​នឹង​កែប្រែ​ប្រវត្តិសាស្ត្រ​បាល់ទាត់​ដែល​មាន​៧០​ឆ្នាំ​មក​ហើយ​ជាក់​ជា​មិន​ខាន។ ​លោក ​ថា​ពាន​រង្វាន់ UEFA Champions League ​មួយ​គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​ទ្វីប​អឺរ៉ុប​និង​អ្នក​គាំទ្រ។

រំលឹកថាមកដល់ពេលនេះ មានក្លឹប១២ហើយដែលបានយល់ព្រមចូលជាសមាជិកនៃពានរង្វាន់ខាងលើ​នេះ។ ដោយក្លឹបទាំងអស់នោះរួមមាន Real Madrid , Barcelona, Atletico Madrid, AC Milan, Arsenal, Chelsea, Inter, Juventus, Liverpool, Manchester City, Manchester United ​និង​ Tottenham៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី