• 2021-04-19 01:16:31
  • បាល់ទាត់

Napoli បញ្ចប់​កំណត់ត្រា​​​ឈ្នះ​ជាង​១០​ប្រកួត​ជាប់​គ្នា​របស់ Inter Milan កាល​ពី​យប់​មិញ

  • 2021-04-19 01:16:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Inter Milan ខកខាន​មិន​អាច​រក​ឃើញ​ជ័យជម្នះ​​ទី​១២​ប្រកួត​ជាប់​គ្នា បន្ទាប់​ពី​លេង​ស្មើ​គ្នា​ជាមួយ Napoli ១-១ ប៉ុន្តែ​ពួក​គេ​កាន់​តែ​ខិតជិត​លើក​ពាន Serie A មែនទែន​ហើយ។

ក្នុង​ការ​ប្រកួត​អ្នក​ចាំ​ទី Samir Handanovic ​របស់ Interបាន​ផ្ដល់​ការ​ដូ​ទៅ​កាន់ Napoli ដោយ​បាន​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​នាទី​៣៦។ ប៉ុន្តេ​នាទី​៥៥ ខ្សែ​បម្រើ Christian Eriksen បាន​រក​គ្រាប់​តាម​ស្មើ​វិញ​ឲ្យ Inter។ លទ្ធផល ១-១ បាន​បន្សល់​រហូត​ដល់​ចប់​ការ​ប្រកួត។

Napoli បច្ចុប្បន្ន​ស្ថិត​នៅ​លេខ​៥​នៃ​តារាង​ពិន្ទុ Serie A គម្លាត​២​ពិន្ទុ ក្រោម​ក្រុម​លេខ​៤ Juventus ។ Inter Milan បាន​ឈ្នះ​១១​ប្រកួត​ជាប់​គ្នា​ក្នុង​លីគ ប៉ុន្តែ​សម្រាប់​ប្រកួត​ទី​​១២​នេះ​ពួក​គេ​បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ​ ធ្វើ​ឲ្យ​បាត់​ឱកាស​គ្រប់គ្រង​កំណត់ត្រា​ឈ្នះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់