• 2021-04-16 01:53:50
  • បាល់ទាត់

Cavani រក​គ្រាប់​បាល់​១​គ្រាប់ ជួយ Man Utd ​បន្ដ​ឈ្នះ Granada ២-០​

  • 2021-04-16 01:53:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ Edinson Cavani ​រក​គ្រាប់​បាល់​១​គ្រាប់ ​ជួយ​ក្រុម​បិសាច​ក្រហម Manchester United ​យក​ឈ្នះ​លើ​ក្រុម Granada ​បាន​ក្នុង​លទ្ធផល ២-០ ​កាល​ពី​យប់មិញ​នេះ។

​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម Man Utd ​បាន​យក​ឈ្នះ​លើ​ក្រុម Granada ​នេះ​បាន ២-០ ​ម្ដង​មក​ហើយ។ ​ដោយ​ប្រកួត​ជើង​ទី​២​នៅ​យប់មិញ ​ក្រុម​របស់​លោក Ole ​បន្ដ​ធ្វើ​បាន​ល្អ​ទៀត ​ដោយ​យក​ឈ្នះ​លើ​ក្រុម​នៅ​អេស្ប៉ាញ ២-០ ​ដដែល។ ដោយ​២​គ្រាប់​នៅ​យប់មិញ​នេះ ​រក​បាន​ដោយ Cavani ​១​គ្រាប់ ​និង Vallejo ​១​គ្រាប់ ​ដែល​ជា​ការ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង។

​បញ្ចប់​ការ​ប្រកួត​ទាំង​ពីរ​ជើង ​ក្រុម​បិសាច​ក្រហម ​យក​ឈ្នះ​លើ​ក្រុម Granada ​ក្នុង​លទ្ធផល ​៤-០ ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទៀត។ ពួកគេ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Roma ​នៅ​ចុង​ខែ​នេះ​៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់