• 2021-04-16 01:32:12
  • បាល់ទាត់

Arsenal ​លត់ Praha ​៤-០ ​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Europa League ​

  • 2021-04-16 01:32:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

​ក្រុម​កាំភ្លើង​ធ Arsenal ​បាន​យក​ឈ្នះ​លើ​ក្រុម ​Slavia Prague ​ក្នុង​លទ្ធផល ​៤-០ ​សម្រាប់​ការ​ប្រកួត​ជើង​ទី​២​ពាន​រង្វាន់ Europa League ​កាល​ពី​យប់មិញ​នេះ សរុប​ទាំង​ពីរ​ជើង ​៥-១។

​ក្រុម​ទាំង​ពីរ​នេះ ​មាន​លទ្ធផល​ស្មើ​គ្នា​១-១ ​ប៉ុណ្ណោះ ​សម្រាប់​ជើង​ទី​១​កន្លង​ទៅ។ តែ​សម្រាប់​ជើង​ទី​២​នេះ​វិញ ​កាំ​ភ្លើង​ធំ​ធ្វើ​បាន​ល្អ​ណាស់ ​ដោយ​រក​បាន​ដល់​ទៅ​៤​គ្រាប់​ឯ​ណោះ។ ដោយ​៤​គ្រាប់​សម្រេច​បាន​នេះ ​ចេញ​ពី​ជើង​របស់ Pepe ​១​គ្រាប់ ​Lacazette ​២​គ្រាប់ ​និង Saka ​១​គ្រាប់។ ​ចំនួន​នេះ ​គឺ​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Arteta ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ។

​នៅ​វគ្គ Semi-Final ​នេះ ​ក្រុម Arsenal ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Villarreal ​នៅ​ចុង​ខែ​មេសា​នេះ។ ខណៈ​ដែល​១​គូ​ទៀត​នោះ​គឺ Man Utd ​ប៉ះ​ជាមួយ Roma ​៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់