• 2021-04-15 04:12:42
  • បាល់ទាត់

Klopp ​ថា​ពិបាក​ចិត្ត ព្រោះ Liverpool ​ស្រលាញ់ Champions League ​

  • 2021-04-15 04:12:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jurgen Klopp ​បាន​អះអាង​ថា​ក្រុម Liverpool ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​ព្រោះ​ការ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​ក្រោម​ថ្វី​ជើង Real Madrid ​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​ជើង​ទី​២​នៅ​យប់មិញ​នេះ ​ក្រុម Liverpool ​ព្យាយាម​សម្រុក​មែនទែន ប៉ុន្តែ​ការ​សម្រុក​នោះ​មិន​អាច​ផុត​ដៃ​របស់​អ្នក​ចាំទី ​Thibaut Courtois ​បាន​ទេ។ ​ដោយ​ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​បញ្ចប់​ក្នុង​លទ្ធផល ​០-០ ​ប៉ុណ្ណោះ ​ដែល​សរុប​ទាំង​ពីរ​ជើង​ទៅ ​ក្រុម Liverpool ​ធ្លាក់ ​និង Real Madrid ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បន្ដ​ទៀត។

​លោក Klopp ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “យើង​ចាប់​ផ្ដើម​បាន​ល្អ ប៉ុន្តែ​យើង​មិន​ដឹង​ពី​របៀប​យក​ឱកាស​ទៅ​រក​គ្រាប់​បាល់។ យើង​កំពុង​ពិបាក​ចិត្ត ព្រោះ​យើង​ស្រលាញ់​ពាន​រង្វាន់​នេះ​។ ​ក្នុង​នាម​ជា​គ្រូ​ម្នាក់ វា​ពិបាក​ក្នុង​ការ​មិន​អាច​បន្ដ​លេង​នៅ Champions League ​ទៀត​បាន។ ​យើង​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឡើង​នៅ​រដូវ​កាល​ក្រោយ”៕​

ប្រភព៖ Marca អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់