• 2021-04-15 03:35:50
  • បាល់ទាត់

Honda ផ្ញើសារ​បែបនេះ Fan បាល់ទាត់ពេញចិត្តស្នូក អ្នក Like និង Share ឡើងកប់!

  • 2021-04-15 03:35:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​លោក Keisuke Honda ដែល​នឹង​បន្តដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា អាយុក្រោម​២៣​ឆ្នាំនិង​ឈុតធំរហូត​ដល់​ឆ្នាំ​២០២៣ បាន​បង្ហោះ​សារ​ឆ្នាំ​ថ្មីជូន​ពរប្រជាពលរដ្ឋ​ខ្មែរឱ្យ​ជួប​តែ​សេចក្ដីសុខ ដែល​ធ្វើ​ឱ្យ​អ្នក​សេ្នហា​វិស័យ​កីឡាបាល់ទាត់​នៅកម្ពុជាពេញ​ចិត្ត​ជាខ្លាំង និង​ទទួលបាន​ការ​ Like, Comment និង Share រាប់​រយរាប់​ពាន់ដង​។

នៅ​លើ​គណនី​ហ្វេសប៊ុក​ផេករបស់​ខ្លួនលោក Honda បាន​សរសេរជាអក្សរ​ខ្មែរ​​ថា «សួស្ដី​ឆ្នាំ​ថ្មី សូម​ជូនពរ​អោយ​ឱ្យ​អ្នកទាំងអស់​គ្នា សុខសប្បាយ​ក្នុង​ឆ្នាំ​ថ្មី​នេះ»។

ខ្លឹម​សារ​ជូន​ពរ​នៃ​ប្រយោគ​នេះ បាន​ធ្វើ​ឱ្យ​ប្រិយមិត្ត​កម្ពុជាជា​ច្រើន Comment តបឆ្លើយឆ្លងដោយ​ក្ដីរីករាយ​ និងគោរពដឹងគុណ។ ក្នុង​ចំណោម​នោះ អ្នកគាំទ្រ​បាល់​ទាត់នារីម្នាក់​ឈ្មោះ Puthy Muth បាន​លើក​ឡើង​ថា «រីករាយ​ឆ្នាំ​ថ្មី​លោក​ Keisuke Honda អរគុណ​អ្នក​ដែល​ខិតខំ​ក្នុង​នាម​ជា​អ្នកដឹកនាំ​កម្ពុជាច្រើន​ឆ្នាំ​បន្ត​ទៀត។ អរគុណ​លោក​ខ្លាំង​ណាស់»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់