• 2021-04-15 01:01:42
  • បាល់ទាត់

​ក្បួន​ចាស់! ​យប់មិញ ​អ្នក​គាំទ្រ Liverpool ​គប់​កញ្ចក់​ឡាន Real Madrid ​បែក​ខ្ទេច​

  • 2021-04-15 01:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រថយន្ដ​ក្រុង​របស់​ក្រុម Real Madrid ​បាន​បែក​កញ្ចក់​អំឡុង​ពេល​ធ្វើ​ដំណើរ​មក Anfield ​ដោយសារ​តែ​អ្នក​គាំទ្រ​ក្រុម Liverpool ​នៅ​ពេញ​ផ្លូវ​អំឡុង​ធ្វើ​ដំណើរ​មក។

អាជ្ញាធរ​នៅ​អង់គ្លេស ​ហាក់​ដូចជា​ដឹង​មុន​ចំពោះ​ហេតុការណ៍ ដោយ​បាន​ប្រាប់​ឱ្យ​ក្រុម Real Madrid ​ជិះ​ឡាន​ក្រុង​ដែល​មាន​កញ្ចក់​២​ជាន់​ក្រាស់។ ​ខណៈ​ដែល​រឿង​មិន​ល្អ​ពិត​ជា​កើត​មាន​ឡើង​មែន អំឡុង​ពេល​ធ្វើ​ដំណើរ​មក​កីឡដ្ឋាន​ប្រកួត ពោល​គឺ​មាន​ដប​ជា​ច្រើន​កប់​ចេញ​ពី​បណ្ដា​អ្នក​គាំទ្រ​ដែល​ឈរ​នៅ​តាម​ផ្លូវ បណ្ដាល​ឱ្យ​បែក​កញ្ចប់​ឡាន​១​ជាន់ ​១​ចន្លោះ។ ​

ជា​លទ្ធផល​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ក្រុម Liverpool ​មិន​អាច​យក​ឈ្នះ​លើ​ក្រុម Real Madrid ​បាន​នោះ​ទេ ​ពោល​គឺ​ជើង​ទី​២​នេះ ​ស្មើ​គ្នា ០-០។ ដូច្នេះ ​មាន​ន័យ​ថា​ក្រុម Real Madrid ​ជា​អ្នក​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​ព្រោះ​ជើង​ទី​១ ​ពួកគេ​ឈ្នះ ៣-១៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់