• 2021-04-14 07:33:59
  • បាល់ទាត់

Marcio របស់ណាហ្គានៅតែចាត់ទុក CV11 ជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់

  • 2021-04-14 07:33:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marcio Marques នៅតែចាត់ទុកចាន់ វឌ្ឍនាកា របស់បឹងកេតជាខ្សែប្រយុទ្ធខ្មែរដ៏មុតស្រួចនិងគ្រោះថ្នាក់ បើធៀបនឹងខ្សែប្រយុទ្ធខ្មែរល្អៗផ្សេងទៀត ទោះបីរូបគេព្យួរការ​លេង​មួយរដូវកាលឆ្នាំ២០២០ពេញក៏ដោយ។

ចាន់ វឌ្ឍនាកា របស់បឹងកេត

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរបស់ក្លឹបណាហ្គាវើលដ៍ បានទម្លាយឱ្យ​ថាគេចូលចិត្តវឌ្ឍនាកា ព្រោះកីឡាករជំនាញជើងឆ្វេងមកពីខេត្ត​កំពត មានទេព្យកោសល្យខ្ពស់ មានគុណភាពបញ្ចប់ទី កាយសប្បទារស់រវើក សំបូរបច្ចេកទេស និងមានល្បឿនឆក់បាល់លឿន ធ្វើឱ្យគូប្រជែងពិបាកក្នុងការតាមចាប់។

កូនក្រុមរបស់លោកមាស ចាន់ណា បានបកស្រាយ​ថា ៖«សម្រាប់ខ្ញុំបច្ចុប្បន្ននេះគឺវឌ្ឍនាកា គាត់លេងឱ្យបឹងកេត គាត់ជាកីឡាករខ្មែរលំដាប់កំពូលនៅលីគកម្ពុជា ខ្ញុំចូលចិត្តកីឡាករូបនេះ ខ្ញុំចូលចិត្តការលេងរបស់គាត់ ដូច្នេះសម្រាប់ខ្ញុំវឌ្ឍនាកាជាខ្សែប្រយុទ្ធល្អបំផុតនាពេល​បច្ចុប្បន្ន»។

ក្រៅពីចាន់ វឌ្ឍនាកា Marcio Marques ក៏ពេញចិត្តខ្សែប្រយុទ្ធខ្មែរពីររូបផ្សេង​ទៀតដែរគឺ កែវ សុខផេង របស់ក្លឹបវិសាខានិង ម៉ាត់ នូរុណ របស់បឹងកេត ព្រោះពួកគេមានសមត្ថភាព គុណភាពខ្ពស់ ហើយស័ក្តិសមជាខ្សែប្រយុទ្ធពិតៗ៕

ខ្សែប្រយុទ្ធ Marcio Maques

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់