• 2021-04-13 01:34:56
  • បាល់ទាត់

Ancelotti ថា Everton នៅ​តែ​អាច​បន្ត​ប្រជែង​យក​លេខ​៤ ដើម្បី​បាន​ទៅ​លេង​ UCL

  • 2021-04-13 01:34:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Carlo Ancelotti បាន​លើក​ឡើង​ថា Everton នៅ​តែ​អាច​បន្ត​ប្រជែង​ដើម្បី​រក​កន្លែង​បាន​ទៅ​លេង​នៅ Champions League ត្បិត​យប់​មិញ​រហូត​២​ពិន្ទុ​លេង​ស្មើ​គ្នា ០-០ ជាមួយ Brighton។

Everton បាន​អវត្តមាន​ខ្សែ​ប្រយុទ្ធ Dominic Calvert និង​ទាត់​ចំ​គោលដៅ​តែ​មួយ​ជើង​គត់​អំឡុង​ពេល​ការ​ប្រកួត​ជាមួយ Brighton។ សម្រាប់​លទ្ធផល​ស្មើ​នេះ​បាន​ធ្វើ​ឲ្យ Everton ស្ថិត​នៅ​លេខ​៨​នៃ​តារាង​ពិន្ទុ​គម្លាត​​៧​ពិន្ទុ​ពី​ក្រុម​លេខ​៤ West Ham។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ Ancelotti បាន​និយាយ​ថា Everton ជួប​ការ​លំបាក​​រឿង​រៀប​បាល់​ពី​ក្រោម​ឡើង​លើ ហើយ​​ធ្វើ​ឲ្យ​ខូច​បាល់​ជា​ច្រើន។ យ៉ាងណា​លោក​នៅ​តែ​គិត​ថា ក្រុម​នៅ​តែ​អាច​បន្ត​ប្រជែង​ដើម្បី​រក​កន្លែង​ទៅ​លេង​នោ UCL ប៉ុន្តែ​គ្រាន់​តែ​ពិបាក​ជាង​មុន។ នៅ​សល់​៨​ប្រកួត​ទៀត​ទើប​ចប់​ការ​ប្រកួត​លីគ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់