• 2021-04-10 03:33:24
  • បាល់ទាត់

De Jong ថា ពាន La Liga គឺ​ស្ថិត​ក្នុង​ដៃ​របស់ Barcelona ជា​អ្នក​សម្រេច​ខ្លួន​ឯង

  • 2021-04-10 03:33:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Frenkie de Jong បាន​និយាយ​ថា Barcelona អាច​ឈ្នះ​ពាន La Liga បាន​ឬ​យ៉ាង​ណា​គឺ​អាស្រ័យ​លើ​ពួក​គេ​ខ្លួន​ឯង ហើយ​ការ​ប្រកួត​ទល់​នឹង Real Madrid ពិត​ជា​សំខាន។

​Barcelona នឹង​ត្រូវ​តទល់​ជាមួយ Real Madrid យប់​នេះ សម្រាប់​ការ​ប្រកួត​ជើង​ទី​ពីរ​ក្នុង​លីគ។ មុន​ការ​ប្រកួត​មក​ដល់​ De Jong បាន​និយាយ​ថា៖ "វា​តែងតែ​មាន​សម្ពាធ​បន្ថែម​រាល់​ពេល​មុន​ប្រកួត Clasico។ វា​មិន​ខុស​គ្នា​ពី​ការ​ប្រកួត​ផ្សេង​ៗ​ឡើយ ពួក​យើង​ចង់​ទទួល​បាន​ជ័យជម្នះ។ ខ្ញុំ​គិត​ថា វា​ពិត​ជា​សំខាន់​សម្រាប់​ពួក​យើង​​ក្នុង​ការ​ឈ្នះ Clasico។ វា​អាច​នាំ​ពួក​យើង​​កាន់​តែ​ខិតជិត​គោលដៅ"។

កីឡាករ​សញ្ជាតិ​ហុល្លង់​បន្ត​ថា៖ "ការ​ឈ្នះ Clasico មិនមាន​​ន័យ​ថា ពួក​យើង​ឈ្នះ​ពាន​លីគនោះ​ទេ ហើយ​បើ​ចាញ់​​ក៏​មិន​មាន​ន័យ​ថា​មិន​អាច​ឈ្នះ​ពាន​ដែរ។ ពាន​លីគ​ស្ថិត​ក្នុង​ដៃ​របស់​ពួក​យើង។ ប្រសិន​បើ​ ពួក​យើង​ឈ្នះ​គ្រប់​ការ​ប្រកួត​ ពួក​យើង​នឹង​ក្លាយ​ជា​ម្ចាស់​ពាន"៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់