• 2021-04-10 02:04:01
  • បាល់ទាត់

គ្រូអាស៊ីអឺរ៉ុប៖ សមត្ថភាពកីឡាករខ្មែរយើងឆ្នាំនេះខ្សោយជាងឆ្នាំមុន

  • 2021-04-10 02:04:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលសួរពីសមត្ថភាពកូនក្រុម គ្រូបង្គោលក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាធីត សុក វាសនា បានឱ្យដឹងថាកីឡាករខ្មែរឆ្នាំនេះខ្សោយជាងឆ្នាំមុន ដ្បិតពួកគេជាសមាជិកថ្មីមិនសូវមានបទពិសោធ។

ត្រង់ចំណុចនេះលោកពន្យល់ថា ៖«ដោយសារឆ្នាំនេះយើងរុះរើ និងដោយសារកីឡាករចាស់ៗមួយចំនួនគាត់លាឈប់ ហើយមួយចំនួនទៀតត្រូវផ្លាស់ប្ដូរក្រុម ហើយនៅសល់មួយចំនួនតូចធ្លាក់ទម្រង់លេងទៅទៀត អីចឹងយើងត្រូវតែដាក់កីឡាករថ្មីក្មេងៗមួយចំនួន ដើម្បីទទួលបានបទពិសោធន៍ថ្មី អ៊ីចឹងការលេងវាតែងតែមានចន្លោះប្រហោងច្រើន»។

ចំពោះកីឡាករបរទេសវិញ បច្ចុប្បន្នក្លឹបតំណាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុបមាន៥នាក់ មានខ្សែបម្រើជប៉ុន Kanta Asami ខ្សែប្រុយុទ្ធសញ្ជាតិកាម៉ារូន Abbee NDjoo ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Gbenga Samuel Ajayi និងខ្សែការពារចំណូលថ្មីសញ្ជាតិជប៉ុន Yuya Kuriyama និងខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Magson Dourado។

សម្រាប់កីឡាករបរទេស៤រូប លោក សុក វាសនា ប្រាប់ថាពួកគេលេងបានល្អជាពិសេស Gbebga និង Abbee NDjoo នៅតំបន់ប្រយុទ្ធពោលអ្នកទាំងពីរលេងត្រូវគ្នាណាស់។ ចំណែកខ្សែប្រយុទ្ធស្លាប Magson មានតម្រង់លេងល្អ ប៉ុន្តែមានបញ្ហាត្រង់ភាសាទំនាក់ទំនង ទើបពិបាកលេងជាមួយមិត្តរួមក្រុមលើទីលាន៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី