• 2021-04-08 04:59:26
  • បាល់ទាត់

រឿងដ៏គួរឱ្យចាប់អារម្មណ៍ ៣ ក្នុងជំនួបអាស៊ីអឺរ៉ុបប៉ះស្វាយរៀងម្សិលមិញ

  • 2021-04-08 04:59:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចប់ការប្រកួតទាំងពីរតង់ ក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុប ចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ៤-៣។ អ្វីគួរឱ្យកត់សម្គាល់ក្នុងជំនួបដ៏តានតឹងនៅកីឡដ្ឋានអេ. អ៊ី. យូ. ស្ពតផាកកាលពីម្សិលមិញ គឺមានរឿងគួរឱ្យចាប់អារម្មណ៍ចំនួន៣។

ទី១៖ ម្ចាស់ផ្ទះបាត់បង់សមាជិកម្នាក់

នៅចុងតង់ទី១ ក្រុមម្ចាស់ផ្ទះបានបាត់បង់កីឡាករ ឡាយ រស្មី បន្ទាប់ពីបាល់ប៉ះដៃ (ចម្រូងចម្រាស់) ត្រូវអាជ្ញាកណ្ដាលលោក ជួន ងួនហុង ផ្ដល់កាតក្រហមបណ្ដេញចេញពីទីលាន។

ទី២៖ បាល់ពិន័យ១១ម៉ែត្រម្នាក់១គ្រាប់

ក្រុមព្រះខ័នរាជស្វាយរៀង បានស៊ុតបាល់ពិន័យ១១ម៉ែត្របញ្ចូលទី ក្រុមអាស៊ីអឺរ៉ុបតាម១ស្មើ ដោយខ្សែប្រយុទ្ធ Mika បន្ទាប់ពីអាជ្ញាកណ្ដាលផ្ដល់កាតក្រហមដល់ខ្សែការពារ ឡាយ រស្មី នៅនាទី 42។

នៅនាទី 45+2 ខ្សែប្រយុទ្ធ Abee NDjoo របស់អាស៊ីអឺរ៉ុប បានស៊ុតបាល់ពិន័យ១១ម៉ែត្រ បំប៉ោងសំណាញ់ទីស្វាយរៀងវិញ ក្រោយកីឡាករអាស៊ីអឺរ៉ុបទាត់បាល់ទៅបុកដៃ Mika ក្នុងប្រអប់គ្រោះថ្នាក់ដូចគ្នា (តែគ្មានកាត)។ ចប់តង់ទីមួយ ក្រុមម្ចាស់ផ្ទះបើកការនាំមុខ ២-១ បណ្ដោះអាសន្ន។ តង់ទី២ក្រុមទាំងពីរនៅតែស្រេកឃ្លានគ្រាប់បាល់ ក្រុមម្ចាស់បានបន្ថែមមួយគ្រាប់នាំមុខ និងក្រោយមកក្រុមភ្ញៀវ រកបានពីរគ្រាប់វិញយកឈ្នះ ៤-៣ តែម្ដង។

ទី៣៖ កាតលឿង និងកាតក្រហម

ការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០២១ ក្រុមទាំងពីរត្រូវបានអាជ្ញាកណ្ដាលផ្ដល់ជូន កាតលឿង និងក្រុមដល់ទៅ៥ច្រើនការប្រកួតណាៗទាំងអស់ គិតត្រឹមសប្ដាហ៍ទី៥។

ម្ចាស់ផ្ទះទទួលបានកាតលឿងបី និងក្រហមមួយ ចំណែកក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ទទួលបានកាតលឿងចំនួនបី។

គិតត្រឹមសប្ដាហ៍ទី៥ នៃពានរង្វាន់លីគកំពូលកម្ពុជា បួនប្រកួតកន្លងមកនេះ ក្រុមតំណាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ឈ្នះមួយចាញ់បីមានបីពិន្ទុ ឈរ​លេខរៀងទី៨ ចំណែកព្រះខ័នរាជស្វាយរៀងសរុបទាំងបីប្រកួត ឈ្នះទាំងបី​ប្រកួត​តែ​ម្ដង​មាន​៩ពិន្ទុ ឈរលេខរៀងទី៣បណ្ដោះអាសន្ន​ក្នុងតារាងចំណាត់ថ្នាក់៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី