• 2021-04-08 03:21:44
  • បាល់ទាត់

យុវជន​របស់​ព្រៃវែង ចាន់​ សារ៉ាពេជ្រ ​ថា​រីករាយ​ក្នុង​ការ​ទទួល​បានឱកាស​លេង​ពីរ​ទីតាំ​ង​នេះ​

  • 2021-04-08 03:21:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យុវជន​របស់​ក្រុម​បាល់ទាត់​ខេត្ត​ព្រៃវែង ចាន់ សារ៉ាពេជ្រ ​ថា​ខ្លួន​ពិត​ជារីករាយ​ ដោយ​​បាន​លេង​ពីរ​​ទាំង​​នេះ​គឺ​ ខ្សែ​ការពារ​ស្លាប និង​ឡើង​ទៅ​ប្រយុទ្ធ​​ស្លាប​ស្ដាំ​​។

ចាន់ សារ៉ាពេជ្រ កំពុងអូសបាល់​

​​យុវជន​មក​​ពី​ខេត្ត​​ព្រះសីហនុ​រូប​នេះ​បាន​​បាន​ឲ្យដឹង​ថា កាល​មុន​​លេង​​នៅ​តំបន់​ការពារ​ស្លាប​ស្ដាំ​ ប៉ុន្តែ​ក្រោយ​ពេល​គ្រូ​ថៃ​មក​ដល់​​ក៏​ដាក់​ឲ្យលេង​ពីរ​ទីតាំង​ខាង​លើ​តែ​ម្ដង។ រូប​​គេ​មើល​ឃើញ​ថា ការ​លេង​ពីរ​ទីតាំង​បែបនេះ​កាន់​តែ​ធ្វើ​ឲ្យ​ខ្លួន​​មាន​ការ​ប្រឹងប្រែង​ខ្ពស់ ព្រោះ​ត្រូវ​ចុះ​មក​ឲ្យ​លឿន និង​ឡើង​ទៅ​លើ​ជួយ​ប្រយុទ្ធ​ឲ្យ​លឿន ផង​ដែរ​។

​មែនទែន​ទៅ​បើ​លេង​បែបនេះ​បាន​ល្អ​ នឹង​​ធ្វើ​ឲ្យ​ខ្លួន​ឯង​កាន់​តែ​មាន​ភាពប្រកួត​ប្រជែង​​បាន​កាន់​តែ​ខ្ពស់​នៅ​​កៅអី​​ជម្រើស​ជាតិ​។ យុវជន សារ៉ាពេជ្រ កើត​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០០២ ចូលលេង​​បាល់ទាត់​ដំបូង​ឲ្យ​ក្រុម​ក្ដាម​ថ្ម​ ​ដែល​ជា​ក្រុម​មួយ​របស់​សាលា​តម្រង់​ទិស​ខេត្ត​ព្រះសីហនុ​នៅ​ឆ្នាំ​២០១៧។ ​ក្រោយ​មក​ដល់​ឆ្នាំ​២០១៨ ក៏​បាន​​មក​កាន់​ក្លឹប​វិសាខា ដោយ​លេង​ឈុត​យុវជន​ក្រោម​អាយុ ១៨ ​ឆ្នាំ​ រហូត​ដល់​ឆ្នាំ​២០២០ នេះ​ក៏​បាន​ចូលរួមជាមួយ​ខេត្ត​ព្រៃវែង​។ យុវជនខាងលើ​មាន​ម្តាយឈ្មោះ វ៉េន សាវី (សា្លប់) ឪពុក ចាន់ ហ៊ន មុខរបរ​លក់ដូរ​ គេមានបងប្អូន ៥ នាក់​ហើយ​ខ្លួនជាកូនពៅក្នុងគ្រួសារ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី