• 2021-04-07 04:30:36
  • បាល់ទាត់

សម្ដី​របស់​គ្រូ​​ Tiger មុន​ប៉ះ​ក្រុមប៉ូលិស​រសៀលនេះ​

  • 2021-04-07 04:30:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Angkor Tiger ​នឹង​ត្រូវ​តទល់​ជា​មួយ​​ក្រុមបាល់ទាត់​ប៉ូលិស ​នៅ​ទឹក​ដី EDC សម្រាប់​ការ​ប្រកួត​​សប្ដាហ៍​ទី​៤​របស់​ខ្លួន ក្នុង​លីគ​កំពូល​កម្ពុជា​នា​វេលា​ម៉ោង ៣:៣០ នាទី​។ ក្នុង​ការ​ប្រកួត​នេះ​លោក Oriol Segura គ្រូ​បង្វឹក​ Tiger ​​បាន​និយាយ​ថា « ពួក​យើងបានលះបង់ជាច្រើន ដូច្នេះយើងរំពឹងថានឹងអាចបង្កើតភាពរីករាយតាមរយៈការលេងនៅថ្ងៃនេះ"។

ក្នុង​ការ​ប្រកួត​កន្លង​មក​ប៉ូលិស​ហាក់ធ្វើ​មិន​សូវ​​បាន​ល្អ​ពោល​គឺ​ពីរ​ប្រកួត​ចាញ់​ទាំង​អស់ ។ ចំណែក​ Tiger ៣ ប្រកួត​ឈ្នះ ២ និង​ស្មើ​១ ។ ​ដោយ​ឡែក​ក្នុង​ការ​ប្រកួត​រសៀល​នេះ​វិញ លោក Oriol Segura​ បាន​លើក​ឡើង​ថា "ថ្ងៃប្រកួតគឺមកដល់។ ពួកយើងគឺពិតជារង់ចាំយ៉ាងខ្លាំងឲ្យពេលវេលានោះឆាប់មកដល់ ដើម្បីលេងការប្រកួតទល់នឹង​ ប៉ូលិស នៅក្នុងទីក្រុង [ភ្នំពេញ] ។ រៀងរាល់ការប្រកួត គឺជាឱកាសដ៏ល្អសម្រាប់ពួកយើងក្នុងការបង្ហាញពីវឌ្ឍនភាពរបស់ពួកយើង ក្នុងនាមជាក្លិបបាល់ទាត់មួយ។ ពួកយើងបានលះបង់ជាច្រើន ដូច្នេះយើងរំពឹងថានឹងអាចបង្កើតភាពរីករាយតាមរយៈការលេងនៅថ្ងៃនេះ" ។

រំលឹក​ថា Tiger ឆ្នាំ​នេះ​ជា​ក្រុម​ខ្លាំង​មួយ ដែល​កំពុង​ប្រជែង​ជើង​ឯក​ជា​មួយ​ក្រុម​ខ្លាំងផ្សេង​ៗ ដូច​​ជា​ ភ្នំពេញ​ក្រោន ​និង​ ព្រះខ័​ន​រាជ​ ស្វាយរៀង​ជា​ដើម ៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់