• 2021-04-07 04:35:07
  • បាល់ទាត់

សារ៉េត គ្រីយ៉ា មើលឃើញខ្សែប្រយុទ្ធអាស៊ីអឺរ៉ុប២រូប គ្រោះថ្នាក់បំផុតសម្រាប់ក្រុមខ្លួន

  • 2021-04-07 04:35:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមរបស់សារ៉េត គ្រីយ៉ា ព្រះខ័នរាជស្វាយរៀងនឹងធ្វើដំណើរទៅកីឡដ្ឋាន អេ. អ៊ី. យូ. ស្ពតផាកប្រកួតជាមួយក្រុមតំណាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ ក្នុង​ជំនួបនាម៉ោង៣កន្លះរសៀលនេះ ខ្សែ​ការពារ​វ័យ​២៦​ឆ្នាំ មើលឃើញក្រុមម្ចាស់ផ្ទះមានខ្សែប្រយុទ្ធល្អៗពីររូប ដែលអាចបង្កគ្រោះថ្នាក់ដល់ក្រុមខ្លួនបាន​គឺ Gbenga Samuel Ajayi និង Abbee Ndjoo។

រូបភាពហ្វេសប៊ុកគ្រីយ៉ា

ចំពោះអតីតខ្សែប្រយុទ្ធភ្នំពេញក្រោន និងបឹងកេតសញ្ជាតិនីហ្សេរីយ៉ា Gbenga គ្រីយ៉ានៅតែចាត់ទុកជាខ្សែប្រយុទ្ធដ៏សំខាន់ ដែលអាចបង្កគ្រោះថ្នាក់គ្រប់ពេល។

ខ្សែការពារជម្រើសជាតិកម្ពុជា បានពន្យល់ថា ៖«សម្រាប់ខ្ញុំខ្សែប្រយុទ្ធនៅតែជាក្ដីកង្វល់គឺ Gbenga។ គាត់នៅតែជាខ្សែប្រយុទ្ធមួយដែលសំខាន់សម្រាប់អាស៊ីអឺរ៉ុប។ គាត់អាចនឹងបង្កគ្រោះថ្នាក់ដល់យើង។ ចំណុចពិសេសរបស់គាត់ ពេលដែលគាត់មានបាល់ គាត់មានភាពវ័យឆ្លាត ហើយគាត់មានបច្ចេកទេសបញ្ជូនបាល់ដល់មិត្តរួមក្រុមរបស់គាត់។ បាល់ដែលចេញពីគាត់សុទ្ធតែបាល់គ្រោះថ្នាក់ទាំងអស់»។

ចំណែក Abbee NdJoo ជាខ្សែប្រយុទ្ធមួយរូបទៀតដែលគ្រីយ៉ាព្រួយបារម្ភ ព្រោះកីឡាករសញ្ជាតិកាម៉ារូនរូបនេះ តែងរកគ្រាប់បាល់បានស្ទើរតែគ្រប់ការប្រកួត។

គ្រីយ៉ាបន្តថាអ្នកទាំងពីរលេងត្រូវគ្នាណាស់ ជាពិសេសការវាយបករបស់ពួកគេ មានសភាពលឿន ស្រៀវស្រាវ និងគ្រោះថ្នាក់បំផុត។

ទោះបីជាយ៉ាងណា ខ្សែការពារចេញពីឈុតយុវជនស្វាយរៀង បានត្រៀមខ្លួនរួចរាល់ និងប្ដេជ្ញាធ្វើឱ្យបានល្អនៅលើទីលាន ដើម្បីជួយក្រុមដណ្ដើម​យក​ ៣​ពិន្ទុ ប្រជែងយកជើងឯកលីគកំពូលកម្ពុជារដូវកាល២០២១នេះ។

គួរបញ្ជក់ថាបើតាមសម្ដីលោក សុក វាសនា គ្រូបង្គោលក្លឹបអាស៊ីអឺរ៉ុបយូណាយធីត​ធ្លាប់លើកឡើង ខ្សែប្រយុទ្ធ Gbenga និង Abbee ជាមិត្តរួមក្រុមលេងយល់ចិត្ត និងស៊ីចង្វាក់គ្នា តាំងពីពាក់កណ្ដាលរដូវកាលមុនមកម៉្លេះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី