• 2021-04-02 03:58:40
  • បាល់ទាត់

James ទម្លាយ​រឿង​តាម​ពិត​ខ្លួន​ត្រូវ​ផ្ទេរ​ទៅ Atletico Madrid មិនមែន Everton ទេ

  • 2021-04-02 03:58:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

James Rodriguez តាម​ពិត​ទៅ​ត្រូវ​ផ្លាស់​មក​កាន់​ក្លឹប Atletico Madrid ប៉ុន្តែ​ដោយ​សារ​តែ​ Real Madrid ​បញ្ឈប់​ទើប​គេ​មិន​អាច​ទៅ​បាន។

បន្ទាប់​ពី James អស់​កុងត្រា​ខ្ចី​ជើង​ជាមួយ Bayern Munich គេ​បាន​យល់​ព្រម​លក្ខខណ្ឌ​រួចរាល់​ជាមួយ​ Atletico ប៉ុន្តែ​គ្រប់​យ៉ាង​មិនបាន​សម្រេច​ដោយ​សារ​ Real ចូល​លូក​ដៃ។ "ខ្ញុំ​លេង​បាន​តិច​ណាស់​នៅ Madrid។ ជា​ពិសេស​ការ​ត្រឡប់​មក​វិញ​ជា​លើក​ទី​ពីរ។ ក្រោយ​ចេញ​ពី Bayern ខ្ញុំ​បាន​ត្រៀម​រួចរាល់​ចូលរួម​ជាមួយ Atletico តែ Real មិន​ឲ្យ​ខ្ញុំ​ទៅ"។ សម្ដី​របស់ James។

មូលហេតុ​ដែល James សម្រេច​ចិត្ត​ទៅ Everton គឺ​ដោយ​សារ​តែ​លោក Carlo Ancelotti។ កីឡាករ​សញ្ជាតិ​កូឡំប៊ី​បាន​ពន្យល់​ថា ប្រសិន​បើ​គ្មាន Carlo ខ្ញុំ​មិន​មក​ Everton ទេ។ វា​ជា​ការ​ពិត។ គេ​ចាប់​ផ្ដើម​​ដឹង​គ្រប់​គ្នា​នៅ Everton ចង់​ទទួល​បាន​ជ័យជម្នះ តែ Carlo ជា​មូលហេតុ​ធំ ដែល​ធ្វើ​ឲ្យ​គេ​មក​អង់គ្លេស៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី