• 2021-03-29 01:21:49
  • បាល់ទាត់

អ៊ុំ វិចិត្រ ថាជាប់ជម្រើសជាតិឬអត់ អាស្រ័យលើចំណុចធំមួយនេះ

  • 2021-03-29 01:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាំទីរបស់​ក្លឹបបាល់ទាត់ភ្នំពេញក្រោន ​អ៊ុំ វិចិត្រ ​ថាអ្នកណា​ៗក៏​ចង់មាន​ឈ្មោះ​លេង​នៅ​ជម្រើសជាតិ​ដដែរ ប៉ុន្តែអ្វីដែលសំខាន់ថាតើពួកគេបានបង្ហាញខ្លួនជាប់លាប់ និង​លេង​ល្អដែរ​ឬទេ​នៅក្នុងក្លឹប។

អតីត​អ្នកចាំទីជម្រើសជាតិ​កម្ពជា​ប្រាប់ថា ៖​«ចំពោះរឿងហ្នឹងអ្នកណាក៏ចង់ដែរក្នុងនាមអ្នកចាំទី តែសំខាន់​ការបង្ហាញសមត្ថភាពរបស់យើងនៅក្លឹប បើសិនបង្ហាញល្អយើងទទួលបានការកោះហៅ បើយើងអង្គុយ​បម្រុងអីទេ ​ពិបាកក្នុងការ(គេ)​កោះ​ ហៅណាស់»។

ចំពោះ​ការជាប់ជម្រើសជាតិជាថ្មី បងប្រុសបង្កើតរបស់អ៊ុំ សេរីរ័ត្ន មិនទាន់ហ៊ានថាយ៉ាងណាទេ ទាល់តែ​រងចាំមើល​ការបង្ហាញខ្លួនរបស់គេលើទីលានសិន។ ប៉ុន្តែកីឡាករ​កើតចេញ​ពីថ្នាល​ក្រសួង​ការពារ​ជាតិ ហើយបានចូលឈុតធំក្នុងឆ្នាំ២០១១ បានប្ដេជ្ញានឹងខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បី​ទទួល​បាន​ឈ្មោះជម្រើសជាតិម្ដងទៀត។

កាលពីឆ្នាំ២០១៤ អ៊ុំ វិចិត្រ បានខកខានជាប់ជម្រើសជាតិកម្ពុជា ដោយសាររបួសបាក់ដៃ។ ក្នុង​ឆ្នាំ​២០១៦ ​គេក៏បានជាប់វិញក្រោយមានចិត្តតស៊ូមិនបោះបង់ រហូតដល់ឆ្នាំ២០១៨-២០១៩ ទើប​ជាប់​ម្ដងទៀត ក្រោមការដឹកនាំរបស់លោក Keisuke Honda និង Felex Dalmas ខណៈឆ្នាំថ្មីនេះគេកំពុងតែប្រកួតប្រជែង៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី