• 2021-03-12 03:03:04
  • បាល់ទាត់

​​មក​ស្គាល់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ក្លឹប​​ព្រៃវែង​ គី រីណា ឲ្យ​ច្បាស់​​​​អនាគត​​​ជា​ទំពាំង​ស្នង​កម្ពុជា

  • 2021-03-12 03:03:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ខ្សែ​ប្រយុទ្ធ​ស្លាប​វ័យ​១៩​ឆ្នាំ​របស់​ព្រៃវែង គី រីណា បាន​ផ្លាស់​មក​កាន់​​ក្លឹប​​​មួយ​នេះ​កាល​ដើម​ឆ្នាំ​២០២០ ​​​ក្នុង​ការ​បង្ហាញ​ខ្លួន​ពេញ​មួយ​រដូវ​កាល​មុន​​​​កូន​អ្នក​បាត់ដំបង​រូប​នេះ​រក​​​បាន ៥​គ្រាប់។ ក្នុង​នាម​ជា​យុវជន​ល្អ​ម្នាក់​របស់​កម្ពុជា ពេល​នេះ​ Sabay សូម​ណែនាំ​ឲ្យ​ស្គាល់​​អតីត​យុវជន​បាទី​រូប​នេះ​ឲ្យ​កាន់​តែ​ច្បាស់។

បច្ចុប្បន្ន​ រីណា ជា​​កូនសោ​សំខាន់​ម្នាក់​របស់​ព្រៃវែង​ ក្នុង​ការ​បង្ហាញ​ខ្លួន​លីគ​កំពូល​កម្ពុជា ដែល​ទើប​ចាប់​ផ្ដើម​បាន​មួយ​​សប្ដាហ៍ ដោយ​សប្ដាហ៍​មុន​​​ក្រុម​រប់ស​គេ​​​​ស្មើ​ក្រុម​ខ្លាំង Angkor Tiger ១-១ ។ ​

រីណា បាន​ចូល​ហាត់​បាល់ទាត់​​ជាមួយ​យុវជន​បាទី​​កាល​ដើម​ឆ្នាំ​២០១៦ ​​​ក្នុង​វ័យ​១៥​ឆ្នាំ​ និង​បាន​ចាក​ចេញ​ពី​បាទី​ដោយ​ចូល​រួម​ជាមួយ​យុវជន​ក្រោម​អាយុ​១៨​ឆ្នាំ​វិសាខា​នៅ​ឆ្នាំ​២០១៩។ ​គេ​កើត​នៅ​ថ្ងៃ​ទី៥ ខែ​សីហា ​ឆ្នាំ ២០០២​ ​នៅ​ភូមិ​ស្ដីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

​យុវជន​វ័យ​១៩​ឆ្នាំ​រូប​នេះ​មាន​​ឪពុក​ឈ្មោះ វ៉ែន គី និង​ម្ដាយ​ឈ្មោះ កក គឹមយីន ​មុខ​របរ​អ្នក​ទាំង​ពីរ​​កសិករ ​មាន​បង​ប្អូន​ពីរ​នាក់​គេ​ជា​​ប្អូន​ប្រុស​ពៅ​។ បច្ចុប្បន្ន រីណា កំពុង​សិក្សា​ឆ្នាំ​ទី​១ ផ្នែក​គ្រប់គ្រង​នៅ​សាលា​ជំនាន់​ថ្មី។

គី រីណា​ មាន​ក្ដី​ស្រមៃ​ចង់​ទៅ​​លេង​នៅ​ប្រទេស​ថៃ​សម្រាប់​ថ្ងៃ​អនាគត​។ ដោយ​ឡែក​ក្នុង​ការ​ចូលលេង​នៅ​​លីគ​កំពូល​កម្ពុជា​នេះ​វិញ គេ​ចង់​ប៉ះ​ក្រុម​ខ្លាំងៗ ដើម្បី​ជា​ការ​អភិវឌ្ឍន៍​ខ្លួន ឲ្យ​មាន​សមត្ថភាព​កាន់​តែ​ខ្លាំង​​ក្នុង​កា​ប្រជែង​កៅអី​ជម្រើសជាតិ​។ យុវជន​មក​ពី​បាត់​ដំបង​ខាង​លើ​យល់​ឃើញ​ថា ក្លឹប​ព្រៃវែង​ជា​ក្លឹប​ថ្មី​ និង​ពិបាក​ក្នុង​ការ​ប្រជែង​​ជើង​ឯក ហើយ​ក៏​នៅ​​មាន​ចំណុច​ខ្វះខាត​​ជា​ច្រើន​។ គី រីណា ក៏​ធ្លាប់​ជាប់​ជម្រើស​ជាតិ U15 , U16 និង U18 ផង​ដែរ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី