• 2021-03-10 12:03:36
  • បាល់ទាត់

ប៉ាប៉ា​របស់ Cavani បង្ហើប​ថា កូន​របស់​លោក​មិន​សប្បាយ​ចិត្ត​នៅ​អង់គ្លេស​ទេ

  • 2021-03-10 12:03:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Luis Cavani ឪពុក​របស់​ខ្សែ​ប្រយុទ្ធ​ Manchester United កីឡាករ Edison Cavani បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កូន​របស់​លោក​មិន​សូវ​សប្បាយ​ចិត្ត​នឹង​លេង​នៅ​អង់គ្លេស​នោះ​ទេ ក្រោយ​សមាគម​បាល់ទាត់​អង់គ្លេស​ដាក់​ទណ្ឌកម្ម​លើ​រឿង​បង្ហោះ​ Story Instagram ជាមួយ​នឹង​ពាក្យ​ថា "អ#​ខ្មៅ" កាល​ពី​ឆ្នាំ​មុន​កន្លង​ទៅ។

លោក​បាន​លើកឡើង​ថា៖ " កូន​ប្រុស​របស់​ខ្ញុំ​មិន​សប្បាយ​ចិត្ត​នៅ​អង់គ្លេស​ទេ ហើយ​ចង់​មក​លេង​នៅ​ជិត​ផ្ទះ​ នៅ​អាមេរិក​ខាង​ត្បូង​វិញ។ គេ​បាន​និយាយ​ជាមួយ អនុ​ប្រធាន​ក្លឹប Boca Junior ហើយ​ចង់​លេង​នៅ​ក្លឹប​ហ្នឹង។ កូន​ខ្ញុំ​អត់​ចង់​បន្ត​នៅ Manchester United នោះ​ទេ " ។

លោក​បាន​បន្ត​ថា៖ " រឿងរ៉ាវ​ដាក់​ទណ្ឌកម្ម​ ដោយសារ​តែ​ពាក្យ​ 'Negrito (##ខ្មៅ)' រញ៉េរញ៉ៃ​គេ​ណាស់ ដែល​ពេល​ខ្លះ​ហ្នឹង​ ធ្វើ​ឲ្យ​សុខភាព​ធ្លាក់​ចុះ​ ហើយ​ប៉ះ​ពាល់​ដល់​ទម្រង់​លេង​ទៅ​ទៀត " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​ធ្នូ ឆ្នាំ២០២០​កន្លង​ទៅ Cavani បាន​បង្ហោះ​ Story នៅ​បណ្ដាញ Instagram ដោយ​អម​ជាមួយ​ពាក្យ​ថា "អរគុណ​អ#ខ្មៅ" ក្រោយ​ពី​មិត្តភ័ក្ដិ​របស់​ខ្លួន អបអរ​ចំពោះ​ការ​ស៊ុត​ចូល​នៅ​ប្រកួត​ប៉ះ​នឹង​ Southampton។ ការ​បង្ហោះ​នេះ សាមី​ខ្លួន​បាន​បញ្ជាក់​ថា វា​ជា​ការ​លេង​សើច​ជាមួយ​នឹង​ពួកម៉ាក​ជិតស្និទ្ធ​របស់​ខ្លួន​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ខាង​ FA កាល​ពី​ខែ​មករា ឆ្នាំ២០២១ បាន​ធ្វើការ​ពិន័យ​ Cavani ដោយ​ហាម​មិន​ឲ្យ​លេង​ ៣ប្រកួត ជាមួយ​ទឹកប្រាក់​ជាង ១០ម៉ឺន​ដុល្លារ៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី