• 2021-03-09 11:09:47
  • បាល់ទាត់

ច្បាស់​ការ​!​ គ្រូ​ជម្រើស​ជាតិ​នឹង​អាល្លឺម៉ង់​នឹង​លា​ឈប់​ពី​តំណែង​ ក្រោយ​ប្រកួត​ Euro 2020 ចប់

  • 2021-03-09 11:09:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Joachim Low គ្រូ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ នឹង​ឈប់​ពី​តំណែង​ក្រោយ​ប្រកួត​ពាន​ UEFA Euro 2020 ដែល​គ្រោង​នឹង​ធ្វើ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា​ ដល់​ថ្ងៃ​ទី​១១ ខែ​កក្កដា​ ឆ្នាំ​២០២១​ខាង​មុខ​នេះ​ ចប់​ បើ​យោងតាម​ការ​ចុះ​ផ្សាយ​របស់​ក្រុម​ជម្រើស​ជាតិ​នេះ​ផ្ទាល់​ក្នុង​ថ្ងៃ​នេះ​។

តាម​ពិត​លោក​ Low នឹង​ចប់​កុងត្រា​ជា​មួយ​ក្រុមជម្រើស​ជាតិ​ខាង​លើ​នៅ​ឆ្នាំ​២០២២​ខាង​មុខ​តែ​ដោយ​សារ​តែ​ ការ​ប្រកួត​ខាង​លើ​ត្រូវ​បាន​ពន្យារ​ពេល​មក​ដល់​ឆ្នាំ​នេះ​ លោក​ក៏​សុខៗ​សម្រេច​ចិត្ត​សុំ​ឈប់​មុន​កុងត្រា​តែ​ម្ដង​ទៅ​។

យ៉ាង​ណា​ក៏​ដោយ​គ្រូ​ជម្រើស​ជាតិ​ខាង​លើ​ ក៏​បាន​ធ្វើ​ការ​អរគុណ​ដល់​អ្នក​គាំទ្រ​ទាំង​អស់​ ថែម​បាន​សន្យា​នឹង​មិន​ខកចិត្ត​ចំពោះ​ការ​ប្រកួត​ខាង​មុខ​នេះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Low បាន​មក​ដឹកនាំ​ក្រុមជម្រើស​ជាតិ​អាល្លឺម៉ង់​តាំង​ពី​ឆ្នាំ​២០០៦មក ដោយ​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​ជា​ច្រើន​ដូច​ជា​ ដឹកនាំ​ឲ្យ​ក្រុម​ឈ្នះ​ពាន​ World Cup និង​ឈ្នះ​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ក្នុង​ការ​ប្រកួត​ Euro ជា​ដើម​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី